SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មជំរុញការតភ្ជាប់សហគ្រាសវិនិយោគពីបរទេសជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក


ក្រសួងឧស្សាហកម្មជំរុញការតភ្ជាប់សហគ្រាសវិនិយោគពីបរទេសជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក
A+ A-

ភ្នំពេញ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីកំណត់វិធីសាស្ត្រវាស់វែង និងចំណុចដៅសម្រាប់ជំរុញការផ្សារភ្ជាប់សហគ្រាសមានទុនវិនិយោគផ្ទាល់ពីបរទេស ជាមួយនឹងអ្នកផ្គត់ផ្គង់ក្នុងស្រុក។

ការផ្សារភ្ជាប់នេះត្រូវបានវាស់វែងតាមសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ ដែលក្រសួងទទួលបន្ទុកដឹកនាំការអនុវត្ត រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ “ការផ្សារភ្ជាប់ដែលមានប្រសិទ្ធភាពអាចបង្កើតឱកាសទីផ្សារសម្រាប់អ្នកផ្គត់ផ្គង់ក្នុងស្រុក ជំរុញការប្រើប្រាស់ធាតុចូលក្នុងស្រុក និងរួមចំណែកកាត់បន្ថយចំណាយមួយចំនួនក្នុងខ្សែច្រវាក់ផលិតកម្ម។”

ការផ្សារភ្ជាប់កាន់តែរឹងមាំក៏អាចបង្កើនតម្លៃបន្ថែមក្នុងស្រុក និងជួយសហគ្រាសកម្ពុជាលើកកម្ពស់សមត្ថភាព និងគុណភាពផលិតកម្ម។

កិច្ចប្រជុំបានពិភាក្សាអំពីវិធីសាស្ត្រគណនា បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករលេខ៣២។ កាលពីខែមេសា ទីស្តីការគណៈរដ្ឋមន្ត្រីបានឯកភាពជាគោលការណ៍លើការប្រើប្រាស់តួលេខ៧% ជាបន្ទាត់មូលដ្ឋាន ដោយផ្អែកលើលទ្ធផលអង្កេតដែលគាំទ្រដោយកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។

សូចនាករនេះត្រូវបានកែសម្រួលពីការរាប់ចំនួនសហគ្រាសធុនតូច និងមធ្យម ដែលផ្សារភ្ជាប់នឹងសហគ្រាសមានទុនវិនិយោគផ្ទាល់ពីបរទេសផ្លូវការ មកវាស់វែងកម្រិតនៃការផ្សារភ្ជាប់សហគ្រាសមានទុនវិនិយោគផ្ទាល់ពីបរទេសទៅកាន់សហគ្រាសក្នុងស្រុកវិញ។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្តល់ទិន្នន័យត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ដើម្បីឱ្យការតាមដានឆ្លុះបញ្ចាំងវឌ្ឍនភាពជាក់ស្តែង។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី