SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ការអភិវឌ្ឍមូលធនមនុស្ស និងធ្វើសមាហរណកម្មបច្ចេកវិទ្យា រួមចំណែកបង្កើនផលិតភាពនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច


ការអភិវឌ្ឍមូលធនមនុស្ស និងធ្វើសមាហរណកម្មបច្ចេកវិទ្យា រួមចំណែកបង្កើនផលិតភាពនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស និងការធ្វើសមាហរណកម្មបច្ចេកវិទ្យានៅក្នុងសហគ្រាស គឺមានសារសំខាន់ណាស់ ពិសេសក្នុងវិស័យឯកជន ដើម្បីបង្កើនផលិតភាព និងរួមចំណែកធ្វើឱ្យប្រសើរឡើងដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២៤ មេសា។

ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងបន្ថែមអំពីការផ្តល់សារសំខាន់របស់កម្ពុជា ដល់សមាហរណកម្មតំបន់នានា តាមរយៈស្ថាប័នតំបន់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងអន្តរវិស័យ ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព និងធានាបាននូវអត្ថប្រយោជន៍សង្គមពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ក្នុងកម្មវិធីដដែល ឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រូបនេះ បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែង ក្នុងការសហការបង្កើតផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយប្រើកម្លាំងរួម ក្នុងទិសដៅកសាងអនាគតមួយកាន់តែមាននិរន្តរភាព។

ក្នុងពិធីបើកសន្និសីទ ដែលធ្វើឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី ក៏បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។ អង្គការ OECD បានឱ្យដឹងផងដែរថា អាទិភាពនៃសន្និសីទនេះ ផ្តោតលើការដោះស្រាយបញ្ហាប្រឈមរួម និងការចាប់យកកាលានុវត្តភាពថ្មីៗ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អាទិភាពទាំងនោះ រួមមាន៖ ការបង្កើតគោលនយោបាយអភិបាលកិច្ចរហ័សរហួន, ការលើកកម្ពស់ជីវសេដ្ឋកិច្ចដែលមានភាពធន់, ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ និងការបង្កើនទំនុកចិត្តសង្គមលើគំនិតផ្តួចផ្តើមផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី