2024-06-07
ទូច សូរិយា
2024-06-07
ទូច សូរិយា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ប្រទេសព្រុយណេ ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាលក្នុងការរៀបចំអនាគតដ៏រុងរឿង ប្រសិនបើបម្រើឱ្យត្រូវតាមមុខងារសម្រាប់សង្គមជាតិ និងត្រូវបានកំណត់ឡើងដោយមនុស្ស។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងជំនួបជាមួយឯកឧត្តម Pengiran Dato Shamhary Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសព្រុយណេ នៅខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ប្រសិនយើងប្រើបច្ចេកវិទ្យាមិនបានត្រឹមត្រូវ វាអាចបង្កផលប៉ះពាល់ដល់សង្គមជាតិទាំងមូល ដូចជា៖ បទល្មើសបច្ចេកវិទ្យា (cybercrime) សន្តិសុខសាយប័រ (Cybersecurity) និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលបញ្ហាទាំងអស់នេះសុទ្ធតែបណ្ដាលមកពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅមិនត្រឹមត្រូវ និងខុសច្បាប់។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមថា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់ គឺមានសារសំខាន់ណាស់សម្រាប់ឱ្យប្រទេសជាតិមួយ ទទួលបានអត្ថប្រយោជន៍ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យរុងរឿងបន្ថែមទៀត តាមរយ:ការចូលរួមពីបច្ចេកវិទ្យា។ ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ប្រទេសអាស៊ានទាំងអស់ ត្រូវរួមគ្នាធ្វើការ និងចែករំលែកនូវបទពិសោធល្អៗ ដើម្បីជំរុញឱ្យបច្ចេកវិទ្យាអាចបំពេញតួនាទីបានល្អប្រសើរឡើង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី