SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ប្រធានក្រុមប្រឹក្សាភិបាល CMA ជំរុញឱ្យសិស្សនិស្សិត ខ្ចីប្រាក់ពីគ្រឹះស្ថានហរិញ្ញវត្ថុផ្លូវការ ដើម្បីចៀសផុតពីបំណុលលើសលប់


ប្រធានក្រុមប្រឹក្សាភិបាល CMA ជំរុញឱ្យសិស្សនិស្សិត ខ្ចីប្រាក់ពីគ្រឹះស្ថានហរិញ្ញវត្ថុផ្លូវការ ដើម្បីចៀសផុតពីបំណុលលើសលប់
ធនាគារ-ហិរញ្ញវត្ថុ

2024-11-25

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-11-25

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CAM) លើកទឹកចិត្តឱ្យសាធារណជន ពិសេសសិក្សានុសិស្ស ចូលរួមប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថានផ្លូវការ ដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីសុខភាពហិរញ្ញវត្ថុល្អប្រសើរ និងចៀសផុតពីបំណុលលើសលប់។

ក្នុងកម្មវិធី កិច្ចពិភាក្សាស្តីអំពី «ហេតុអ្វីបានជាយុវជនគួរយល់ដឹងអំពីកម្ចីផ្លូវការ និងកម្ចីក្រៅផ្លូវការ?» លោកជំទាវ ឌិត នីតា បានលើកឡើងពីអត្ថប្រយោជន៍នៃការប្រើប្រាស់កម្ចីផ្លូវការ គុណវិបត្តិ និងបញ្ហាប្រឈមនៃកម្ចីក្រៅផ្លូវការ។ ជាមួយគ្នានេះ លោកជំទាវ ឌិត នីតា ក៏បានលើកឡើងពីការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់សមាគមមីក្រូហិរញ្ញវត្ថុ តាមរយៈកិច្ចសហការជាមួយដៃគូ ក៏ដូចជាសមាជិកសមាជិការសមាគម មានគំនិតផ្តួចផ្តើម ការអនុវត្តគម្រោង និងការផ្សព្វផ្សាយមាតិការលើបណ្តាញសង្គម។

កិច្ចពិភាក្សាខាងលើ រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលផ្តោតលើអត្ថប្រយោជន៍នៃកម្ចីផ្លូវការ គុណវិបត្តិ និងបញ្ហាប្រឈមនៃកម្ចីក្រៅផ្លូវការ ក៏ដូចជាពិន្ទុឥណទាន។ កិច្ចពិភាក្សា ដែលមានអ្នកចូលរួមជាង ២០០នាក់នេះ គឺជាផ្នែកមួយនៃកម្មវិធីវិថីហិរញ្ញវត្ថុរដូវកាលទី២ ផ្តួចផ្តើមឡើងក្នុងដៅលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមសាធារណជន ជាពិសេសយុវជនកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី