SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានតែងតាំងជាប្រធានគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅវត្តនៅខ្មែរក្រោម


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានតែងតាំងជាប្រធានគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅវត្តនៅខ្មែរក្រោម
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-04

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-04

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ដោយមានសមាសភាពចំនួន ២២រូប ក្នុងនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន, អនុប្រធានអចិន្ត្រៃយ៍ចំនួន១រូប, អនុប្រធាន ៣រូប និងសមាជិកចំនួន ១៧រូប។ សេចក្តីសម្រេចនេះ ត្រូវបានចុះហត្ថលេខាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។

យោងតាមសេចក្តីសម្រេចដដែល គណៈកម្មការខាងលើ មានភារកិច្ចដឹកនាំ ចាត់តាំង និងរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា, ពិនិត្យនិងដោះស្រាយបញ្ហាទាក់ទងនឹងការរៀបចំអង្គកឋិនទាន និងធ្វើលិខិតអញ្ជើញនិងរៀបចំទទួលបដិសណ្ឋារកិច្ចភ្ញៀវដែលចូលរួម។ ជាមួយគ្នានេះ សមាសភាពគណៈកម្មការ ត្រូវលើកគម្រោង ចាត់ចែង គ្រប់គ្រងចំណូល និងចំណាយថវិកាពីប្រភពនានា ព្រមទាំងអនុវត្តភារកិច្ចផ្សេងទៀតតាមការចាំបាច់សម្រាប់បម្រើឱ្យការរៀបចំអង្គកឋិនទាន។

គណៈកម្មការ មានសិទ្ធិអញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមប្រជុំតាមការចាំបាច់, អាចបង្កើតអនុគណៈកម្មការ និងក្រុមការងារបន្ថែមជាជំនួយការ រួមទាំងអាចប្រើប្រាស់មន្ត្រីក្រោមឱវាទតាមការចាំបាច់ និងមានសិទ្ធិប្រើត្រារបស់ទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ដំណើរការការងារ។ ពាក់ព័ន្ធនឹងដំណើរការរៀបចំនេះ អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិកនៃគណៈកម្មការខាងលើ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី