SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Dersu Balikcilik របស់តួកគីយ៉េ ចង់នាំចូលត្រីប្រា ត្រីអណ្តែង និងគ្រឿងសមុទ្រកម្ពុជា ទៅផ្គត់ផ្គង់តម្រូវការទីផ្សារនៅតួកគីយ៉េ


ក្រុមហ៊ុន Dersu Balikcilik របស់តួកគីយ៉េ ចង់នាំចូលត្រីប្រា ត្រីអណ្តែង និងគ្រឿងសមុទ្រកម្ពុជា ទៅផ្គត់ផ្គង់តម្រូវការទីផ្សារនៅតួកគីយ៉េ
ពាណិជ្ជកម្ម

2025-03-24

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-03-24

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Dersu Balikcilik របស់ប្រទេសតួកគីយ៉េ មានបំណងស្វែងរកអ្នកផ្គត់ផ្គង់ និងអ្នកនាំចេញត្រីប្រា ត្រីអណ្តែង និងគ្រឿងសមុទ្រ នៅក្នុងប្រទេសកម្ពុជា ដើម្បីសិក្សាលទ្ធភាពក្នុងការនាំចូលដោយផ្ទាល់មកផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងប្រទេសតួកគីយ៉េ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយលោក Teoman Yagli នាយកគ្រប់គ្រងក្រុមហ៊ុន Dersu Balikcilik លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំតួកគីយ៉េ បានលើកឡើងពីស្ថានភាពនៃការផលិតត្រី និងនាំចេញត្រីនៅកម្ពុជា និងបានសាកសួរព័ត៌មានបន្ថែមពីក្រុមហ៊ុនអំពីលក្ខខណ្ឌគុណភាព បរិមាណប៉ាន់ស្មានសម្រាប់តម្រូវការនាំចូល ថេរវេលានៃការផ្គត់ផ្គង់ និងលក្ខខណ្ឌតម្រូវមួយចំនួនទៀត។

លោក កែវ ប៊ុនថេង ក៏បានចែករំលែកជូននូវព័ត៌មានទំនាក់ទំនងរបស់ក្រុមហ៊ុន សហគ្រាស និងកសិដ្ឋាន ដែលជាអ្នកចិញ្ចឹម និងកែច្នៃត្រីសម្រាប់នាំចេញទៅក្រៅប្រទេស ដើម្បីឱ្យក្រុមហ៊ុនអាចទំនាក់ទំនង និងសិក្សាលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្មលើផលិតផលត្រីនិងគ្រឿងសមុទ្រនេះនាពេលអនាគតផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី