SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនហ្វីលីពីន ចង់វិនិយោគនៅកម្ពុជា លើសួនឧស្សាហកម្មនិងកែច្នៃអង្ករ នាំចេញទៅហុងកុង និងចិន


ក្រុមហ៊ុនហ្វីលីពីន ចង់វិនិយោគនៅកម្ពុជា លើសួនឧស្សាហកម្មនិងកែច្នៃអង្ករ នាំចេញទៅហុងកុង និងចិន
ពាណិជ្ជកម្ម

2025-02-11

ឃី ភារៈ

ពាណិជ្ជកម្ម

2025-02-11

ឃី ភារៈ

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Excellent Associates Group Limited របស់ហ្វីលីពីន ចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើសួនឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងកែច្នៃអង្ករសម្រាប់នាំចេញទៅទីផ្សារសំខាន់ៗមួយចំនួន ដូចជាហុងកុង ចិន និងទីផ្សារដទៃទៀត នាពេលអនាគត។ ក្រុមហ៊ុនមួយនេះ បញ្ជាក់ពីមូលហេតុថា អង្ករកម្ពុជា មានគុណភាពខ្ពស់ និងទទួលបានចំណាត់ថ្នាក់ល្អច្រើនឆ្នាំជាប់ៗគ្នា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះ លោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited ដែលបានបង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ពាក់ព័ន្ធនឹងវិស័យកសិ-ឧស្សាហកម្ម សម្តេចបធិបតីនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ពិចារណាវិនិយោគលើទំនិញកសិ-ឧស្សាហកម្មមួយចំនួនបន្ថែមទៀត ដើម្បីបំពេញតម្រូវការក្នុងច្រវាក់ផលិតកម្មនៃវិស័យកសិកម្ម ក៏ដូចជាការផលិតជីបែបធម្មជាតិ និងជីគីមីជាដើម។

នាដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេច ក៏បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។ នេះបើតាមការចុះផ្សាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី