2024-10-11
គិត បុប្ផា
2024-10-11
គិត បុប្ផា
ភ្នំពេញ៖ លោក Kim Sangyoung ប្រធានក្រុមហ៊ុនសាជីវកម្មដេហាន របស់សាធារណរដ្ឋកូរ៉េ បានបង្ហាញពីបំណងសិក្សាបង្កើតរោងចក្រកែច្នៃសំរាម សំណល់ប្លាស្ទិក ទៅជារបស់ប្រើប្រាស់នៅកម្ពុជា។ លោក Kim Sangyoung បានបញ្ជាក់ដូច្នេះ ក្នុងគ្រាជួបជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
លោកប្រធានក្រុមហ៊ុនសាជីវកម្មដេហាន បានលើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុនសាជីវកម្មដេហាន កំពុងបង្កើតទំនាក់ទំនងជាមួយបណ្តាដៃគូរដ្ឋាភិបាល និងឯកជន ដើម្បីជួយកែច្នៃកាកសំណល់ប្លាស្ទិក និងទទួលបានផលិតផលប្រើប្រាស់ ដែលមានគុណភាពសម្រាប់ប្រើឡើងវិញម្តងទៀត។ ពាក់ព័ន្ធនឹងបំណងវិនិយោគនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគាំទ្រដៃគូសហការនានា និងវិស័យឯកជន ដែលចង់វិនិយោគចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហាបំពុលដោយប្លាស្ទិក និងចូលរួមឱ្យកម្ពុជាស្អាត។
នាឱកាសនោះ លោក Kim Sangyoung ក៏បានសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យលើការដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលបានដោះស្រាយបញ្ហាប្លាស្ទិកនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា។ ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថាន នឹងផ្តល់ធុងសំរាមដល់សាលារៀន វត្តអារាម និងមន្ទីរពេទ្យ ដើម្បីជំរុញឱ្យមានការគ្រប់គ្រងកាកសំណល់ប្លាស្ទិក និងចាត់វិធានការឆ្ពោះទៅរកការកាត់បន្ថយកាកសំណល់ និងដំណើរការអភិវឌ្ឍរបស់កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី