2026-02-04
ទូច សូរិយា
2026-02-04
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើសុំការសហការពីអាជ្ញាធរស្រុកទាំងពីរ គឺស្រុកចិត្របុរី និងស្រុកសំបូរ នៅខេត្តក្រចេះ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្ររួមមួយ ធ្វើយ៉ាងណារក្សាឱ្យបាននូវសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ពោលគឺធ្វើយ៉ាងណាកុំឱ្យមានសត្វផ្សោតស្លាប់នៅក្នុងឆ្នាំ២០២៦ ដើម្បីបង្កើនកិច្ចសហការគ្រប់គ្រងនិងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ នៅតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ។
ជាមួយគ្នានេះ អង្គប្រជុំបានសម្រេចបង្កើតបណ្ដាញចម្រុះ ដើម្បីកំណត់អត្តសញ្ញាណអ្នកនេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ឧបករណ៍ឆក់ ជាឧបករណ៍បង្កហានិភ័យខ្ពស់ដល់អាយុជីវិតសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ។ ជាយុទ្ធសាស្ត្រ ចេញពីការកំណត់អត្តសញ្ញាណនេះ មន្ដ្រីជំនាញនិងអាជ្ញាធរស្រុកនឹងអញ្ជើញអ្នកនេសាទទាំងនោះមកពន្យល់ណែនាំ និងឈានទៅស្នើឱ្យបោះបង់ចោលការនេសាទខុសច្បាប់ ជាថ្នូរនឹងការជួយគាំទ្រជីវភាពដោយមុខរបរ ឬជំនាញផ្សេងៗវិញ។
លោកជំទាវ អ៊ឹម រចនា បានអរគុណចំពោះការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរថ្នាក់ស្រុកចិត្របុរី និងស្រុកសំបូរ ដែលជាតួអង្គដ៏សំខាន់នៅថ្នាក់មូលដ្ឋាន ក្នុងការពិនិត្យតាមដានអ្នកនេសាទក្នុងភូមិសាស្ត្ររបស់ខ្លួន។ រួមជាមួយការគាំទ្រពីថ្នាក់ជាតិ មន្ដ្រីជំនាញ អង្គការដៃគូ និងឆ្មាំទន្លេល្បាតសត្វផ្សោតផង លោកជំទាវជឿជាក់ថា កិច្ចសហការនេះនឹងអាចឈានទៅបង្រ្កាបបទល្មើសនេសាទនៅថ្នាក់មូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដែលនឹងជះផលវិជ្ជមានដល់និរន្ដរភាពធនធានជលផល ព្រមទាំងការងារអភិរក្សសត្វផ្សោត ដែលលោកជំទាវចាត់ទុកថា ជា «ដង្ហើមនៃទន្លេមេគង្គ»ផង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី