2025-02-11
ទូច សូរិយា
2025-02-11
ទូច សូរិយា
ភ្នំពេញ៖ ក្នុងខែមករា នៃឆ្នាំ២០២៥ កម្ពុជា សម្រចការនាំចេញ-នាំចូលជាមួយទីផ្សារអន្តរជាតិបានជាង ៥,០៥ពាន់លានដុល្លារ ដែលមានការកើនឡើង ២៤,៦% បើធៀបនឹងខែមករា ក្នុងឆ្នាំ២០២៤ មានចំនួន ៤,០៥ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
អគ្គនាយកដ្ឋានគយ បានឱ្យដឹងថា ក្នុងដើមឆ្នាំ២០២៥នេះ កម្ពុជា សម្រេចបានការនាំទំនិញចេញជាង ២,៣ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការកើនឡើង ១៧,៣% ខណៈដែលការនាំទំនិញចូលវិញ មានចំនួន ២,៧៥ពាន់លានដុល្លារ មានការកើនឡើង ៣១,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ប្រទេសដែលកម្ពុជា បាននាំចេញ និងនាំចូលទំនិញច្រើនជាងគេ រួមមាន៖ ប្រទេសចិន សម្រេចបានជាង ១,៥៥ពាន់លានដុល្លារ, សហរដ្ឋអាម៉េរិក សម្រេចបានទំហំពាណិជ្ជកម្មជាង ៨៩២ពាន់ដុល្លារ, ប្រទេសវៀតណាម សម្រេចបានជាង ៦៧០ពាន់ដុល្លារ, ប្រទេសថៃ កម្ពុជាសម្រេចបានជាង ៣៧០ពាន់ដុល្លារ និងមានប្រទេសជាច្រើនផ្សេងទៀតផងដែរ។
ទំនិញដែលកម្ពុជានាំចេញ មានដូចជា៖ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំណែក ទំនិញ ដែលកម្ពុជានាំចូលវិញ រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀតផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី