2023-10-20
SME News
2023-10-20
SME News
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំកម្មវិធីប្រណាំងទូកនៅដងស្ទឹកព្រែកត្នោត នាទីរួមខេត្តរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ព្រមទាំងជំរុញចរាចរសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ឱ្យមានការរីកចម្រើនផងដែរ។
រដ្ឋបាលខេត្តបានប្រាប់ដល់ស្ថាប័ន-អង្គភាពពាក់ព័ន្ធនានារបស់ខេត្ត និងគ្រឹះស្ថានឯកជន ដែលមានបំណងចូលរួមប្រណាំងទូក នៅក្នុងខេត្តកំពង់ស្ពឺ ដាក់ពាក្យចូលរួមប្រកួតនៅគណៈកម្មការខេត្តកំពង់ស្ពឺ ឱ្យបានទាន់ពេលវេល។ ការរៀបចំឱ្យមានពិធីប្រណាំងទូកនៅទីរួមខេត្តនាឆ្នាំនេះ ក៏មានការសម្ដែងសិល្បៈ ទស្សនីយភាពផ្សេងៗ ព្រមទាំងមានការបាញ់កាំជ្រួចនាពេលរាត្រី សម្រាប់សាធារណជនចូលរួមកម្សាន្តលេងសប្បាយផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី