SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ពន្ធដារ លើកលែងទណ្ឌកម្មបង់ពន្ធបន្ថែម និងការប្រាក់ ចំពោះការបង់ពន្ធលើអចលនទ្រព្យឱ្យបានត្រឹមចុងឆ្នាំ២០២៣នេះ


ពន្ធដារ លើកលែងទណ្ឌកម្មបង់ពន្ធបន្ថែម និងការប្រាក់ ចំពោះការបង់ពន្ធលើអចលនទ្រព្យឱ្យបានត្រឹមចុងឆ្នាំ២០២៣នេះ
A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋាន បានសម្រេចផ្ដល់ការអនុគ្រោះដល់ម្ចាស់អចលនទ្រព្យបង់តែប្រាក់ពន្ធ ដោយផ្តល់ការលើកលែងនូវទណ្ឌកម្មរដ្ឋបាល ពោលគឺពុំត្រូវឱ្យបង់ពន្ធបន្ថែម និងការប្រាក់នោះទេ ចំពោះពន្ធទាំងពីរប្រភេទនេះ រហូតដល់ដំណាច់ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៧ កញ្ញានេះ។

ការលើកលែងទណ្ឌកម្មរដ្ឋបាលនេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ លើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងជំរុញការចុះបញ្ជីពន្ធទាំងពីរប្រភេទនេះឱ្យអស់សក្កានុពល។

ការមិនត្រូវឱ្យបង់ពន្ធបន្ថែម និងការប្រាក់ចំពោះការផាកពិន័យ ដោយមិនបានបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់នោះ គឺអនុញ្ញាតឱ្យត្រឹមតែនៅក្នុងឆ្នាំ២០២៣នេះប៉ុណ្ណោះ។ ហេតុដូច្នេះ អគ្គនាយកដ្ឋានពន្ធដារ តម្រូវឱ្យម្ចាស់អចលនទ្រព្យមកចុះបញ្ជី និងប្រកាសបង់ពន្ធប្រភេទនេះ ទៅបង់ពន្ធឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៣នេះ។

អគ្គនាយកដ្ឋាន បានបញ្ជាក់ដូច្នេះថា ចាប់ពីឆ្នាំ២០២៤ តទៅ ក្នុងករណីម្ចាស់អចលនទ្រព្យមិនបានបំពេញកាតព្វកិច្ចពន្ធទាំងពីរនេះ តាមកាលបរិច្ឆេទនៃការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ខាងលើ នឹងត្រូវអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ការលើកលែងនេះ ពុំមានអានុភាពប្រតិសកម្មចំពោះទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចនោះទេ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី