2025-01-20
ទូច សូរិយា
2025-01-20
ទូច សូរិយា
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាប់ផ្តើមចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ ដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ តទៅ។ នេះបើតាមការចុះផ្សាយរបស់ ប.ស.ស. នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
ចំពោះ ការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបំពេញលក្ខខណ្ឌ បែបបទ និងនីតិវិធី ដូចខាងក្រោម៖ មានអាយុមិនលើសពី ៦០ឆ្នាំ, មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ត្រូវមានសុពលភាព និងមានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចេញដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
បេឡាជាតិសន្តិសុខសង្គម ក៏បានសង្ឃឹមយ៉ាងមុតមាំថាសាធារណជនទាំងអស់ នឹងចូលរួមអនុវត្តតាមខ្លឹមសារខាងលើនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី