SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អ្នកបង្កើតមាតិកា ហួត សេងគៀ ចែករំលែកពីទម្លាប់តូចៗចំនួន៥ ដែលអាចបង្កើតជាទម្លាប់ធំបានសម្រាប់ឆ្នាំ២០២៥នេះ!


អ្នកបង្កើតមាតិកា ហួត សេងគៀ ចែករំលែកពីទម្លាប់តូចៗចំនួន៥ ដែលអាចបង្កើតជាទម្លាប់ធំបានសម្រាប់ឆ្នាំ២០២៥នេះ!
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-05

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-05

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោក ហួត សេងគៀ (Hout Sengkea) ជាអ្នកបង្កើតមាតិកាលើបណ្តាញសង្គមម្នាក់ បានចែករំលែកចំណេះដឹងទាក់ទងទៅនឹងទម្លាប់សម្រាប់អនុវត្តប្រចាំថ្ងៃនៅក្នុងឆ្នាំ២០២៥នេះ ដោយមានអ្នកយកទៅចែករំលែកបន្ត (Share) មានចំនួនរហូតដល់ទៅប្រមាណជាង៨ពាន់ដង (8.1K Shares)។ ទម្លាប់ទាំងនោះមាន៖ សុខភាព, ហិរញ្ញវត្ថុ, គ្រួសារ, ការងារ និងការអភិវឌ្ឍខ្លួន ដើម្បីឱ្យប្រិយមិត្តអ្នកតាមដានអាចយកផ្តុំគ្នាបង្កើតជាទម្លាប់ធំបាននៅឆ្នាំ២០២៥។

ទម្លាប់ទាំង៥នោះ មានដូចជាទី១. ផ្នែកសុខភាព៖ ត្រូវមានទម្លាប់ដេកគ្រប់ម៉ោង ទម្លាប់មិនហូបយប់ ទម្លាប់កម្រើកដៃជើង មិនអង្គុយយូរ ទម្លាប់ហូបមួយៗ កុំឱ្យឆ្អែតពេក និងទម្លាប់សម្រាកភ្នែក។ ទី២. ផ្នែកហិរញ្ញវត្ថុ៖ ទម្លាប់សន្សំមាស ទម្លាប់មើលកុងធនាគារពេលព្រឹក ទម្លាប់ចាយតិចពេលទៅក្រៅ និងទម្លាប់កត់ចំណូលចំណាយ។

ទី៣. ផ្នែកគ្រួសារ៖ ទម្លាប់បាយជុំគ្នា ទម្លាប់សួរនាំគ្នា ទម្លាប់បង្កើតភាពរីករាយក្នុងផ្ទះ និងទី៤. ផ្នែកការងារ៖ ត្រូវមានទម្លាប់សួរឱ្យច្បាស់, ទម្លាប់កត់ត្រាទុកកិច្ចការខ្លួនឯង, ទម្លាប់និយាយរកគេ, ទម្លាប់រៀនក្នុងម៉ោងធ្វើការ និងទម្លាប់លួចសង្កេតអ្នកដទៃ។ ចំណែក ទី៥.ផ្នែកអភិវឌ្ឍន៍ខ្លួន៖ ត្រូវទម្លាប់អានយឺតៗ,ទម្លាប់សួរខ្លួនឯង និងទម្លាប់បង្កើតមាតិកា។

លោក ហួត សេងគៀ លើកឡើងដូច្នេះថា៖ «ទម្លាប់ធំ មិនងាយបង្កើត តែទម្លាប់តូចៗ អាចផ្តុំគ្នាបង្កើតជាទម្លាប់ធំបាន ដូច្នេះដើមឆ្នាំ២០២៥នេះ ជាឱកាសល្អដើម្បីជ្រើសរើស និងរៀបចំទម្លាប់ឡើងវិញ។ កុំសម្លឹងរកទម្លាប់ធំៗពេក បើយើងមិនមែនជាមនុស្សដែលតាំងចិត្តបានយូរ ហើយទម្លាប់តូចៗនេះ ត្រូវការការតាំងចិត្តធម្មតា ហើយឱកាសដែលអាចបង្កើតវាបានក៏មានច្រើនដែរ»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី