SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមការងារផ្នែកស្រូវ-អង្ករ ពិភាក្សារកដំណោះស្រាយបញ្ហាស្រូវចុះថោក និងការលើកទឹកចិត្តផ្នែកពន្ធដារចំពោះស្រូវ អង្ករ


ក្រុមការងារផ្នែកស្រូវ-អង្ករ ពិភាក្សារកដំណោះស្រាយបញ្ហាស្រូវចុះថោក និងការលើកទឹកចិត្តផ្នែកពន្ធដារចំពោះស្រូវ អង្ករ
ពាណិជ្ជកម្ម

2025-04-10

គិត បុប្ផា

ពាណិជ្ជកម្ម

2025-04-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កិច្ចប្រជុំក្រុមការងារ ក្រុម «ឈ» «ផ្នែកស្រូវ-អង្ករ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បើកកិច្ចប្រជុំពិគ្រោះ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យស្រូវ និងអង្ករ ដូចជាបញ្ហាតម្លៃស្រូវចុះថោក និងការលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យស្រូវ អង្ករ ដែលស្នើឡើងដោយផ្នែកឯកជន។

ក្នុងកិច្ចប្រជុំ ដែលដឹកនាំដោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ «ឈ» តំណាងផ្នែករដ្ឋាភិបាល និងឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ «ឈ» តំណាងផ្នែកឯកជន ក៏បានពិភាក្សាពីបញ្ហានៃការផ្គត់ផ្គង់ថាមពលចំពោះវិស័យស្រូវ អង្ករ, ការប្រើប្រាស់ថ្នាំពុល និងសារធាតុគីមីលើស្រូវ អង្ករ, បញ្ហាពូជស្រូវ និងផលិតកម្មកសិកម្មតាមកិច្ចសន្យាលើផលិតកម្មដំណាំស្រូវ រួមនឹងបញ្ហាមួយចំនួនផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះ ដែលធ្វើឡើង កាលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ នេះ ក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័ន្ថពាក់ព័ន្ធ ដៃលជាសមាជិក សមាជិកានៃក្រុមការងារ «ឈ» តំណាងផ្នែករដ្ឋាភិបាល និងតំណាងផ្នែកឯកជន ដែលជាសមាជិក សមាជិកានៃក្រុមការងារ «ឈ» ជាច្រើនទៀតផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី