SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន AMPLE AGRO PRODUCTS សម្រេចបានការនាំចេញផលិតផលស្វាយចន្ទីកែច្នៃលើកដំបូង ទៅកាន់អ៊ីតាលី


ក្រុមហ៊ុន AMPLE AGRO PRODUCTS សម្រេចបានការនាំចេញផលិតផលស្វាយចន្ទីកែច្នៃលើកដំបូង ទៅកាន់អ៊ីតាលី
ពាណិជ្ជកម្ម

2025-09-05

ទូច សូរិយា

ពាណិជ្ជកម្ម

2025-09-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនអ៊ែមភល - អាហ្គ្រោ ប្រដាក់ ឯ.ក AMPLE AGRO PRODUCTS សម្រេចបានការនាំចេញផលិតផលស្វាយចន្ទីកែច្នៃលើកដំបូង ទៅកាន់ប្រទេសអ៊ីតាលី នៃសហគមន៍អ៊ីរ៉ុប ដែលការនាំចេញនេះ ជាជំហានយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ របស់កម្ពុជា។

ក្នុងពិធីសម្ពោធជាផ្លូវការ «ការនាំចេញផលិតផលស្វាយចន្ទីកែច្នៃជាកុងតឺន័រលើកដំបូង ទៅកាន់ប្រទេសអ៊ីតាលី នៃសហគមន៍អឺរ៉ុប របស់ក្រុមហ៊ុន AMPLE AGRO PRODUCTS» ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគ ធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងសហព័ន្ធស្វាយចន្ទីកម្ពុជានិងតួអង្គពាក់ព័ន្ធ ក្នុងការបន្តពង្រឹងគុណភាព ផលិតផលកសិផល ផលិតផលកសិ-ឧស្សាហកម្មកម្ពុជាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវគិតគូរទាំងបរិមាណ គុណភាព សុវត្ថិភាព និងសោភ័ណភាពនៃការវេចខ្ចប់តាមស្ដង់ដាត្រឹមត្រូវ ដើម្បីរក្សាបាននូវកេរ្ដិ៍ឈ្មោះ កម្ពុជា និងនិរន្តរភាពនៃការនាំចេញ។

កម្មវិធីសម្ពោធជាផ្លូវការនេះ មានការចូលរួមពីឯកឧត្តម ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងឯកឧត្តម ដូមីនិក វីល្លៀម (DOMINIC Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ព្រមទាំងប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា នាយកប្រតិបត្តិក្រុមហ៊ុន អ៊ែមភលអាហ្គ្រោ ប្រដាក់ ឯ.ក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី