SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងសាធារណការ ស្នើក្រុមហ៊ុនចិន ពិនិត្យគម្រោងវិនិយោគហេដ្ឋារចនាសម្ព័នដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា


ក្រសួងសាធារណការ ស្នើក្រុមហ៊ុនចិន ពិនិត្យគម្រោងវិនិយោគហេដ្ឋារចនាសម្ព័នដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-13

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-13

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឱ្យក្រុមហ៊ុន CSCEC Strait Construction and Development Co. LTD នៃប្រទេសចិន ពិនិត្យមើលគម្រោងនៅក្នុងផែនការមេ ដែលក្រុមហ៊ុនអាចចូលរួមចំណែកវិនិយោគ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។

ក្នុងជំនួប កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហេង ណន ក៏បានបញ្ជាក់អំពីសមទ្ធិផលសំខាន់ៗនៃផ្នែកសាធារណការ និងដឹកជញ្ជូនកម្ពុជា ពិសេសរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគម្រោងរហូតដល់១៧៤គម្រោង សម្រាប់ការអនុវត្តរយៈពេល ១០ឆ្នាំ។

គួរបញ្ជាក់ថា ក្រុមហ៊ុន CSCEC Strait Construction and Development ជាក្រុមហ៊ុនវិនិយោគលំដាប់ទី១បង្អស់នៅប្រទេសចិន និងជាក្រុមហ៊ុនស្ថិតនៅលេខលំដាប់លើសកលលោក ដែលមានជំនាញលើការងារវិនិយោគការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឡូជីស្ទីក សួនឧស្សាហកម្ម លំនៅឋាន និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព បរិយាបន្ន សមតុល្យសេដ្ឋកិច្ឋ គណនីយភាព និងសមធម៌សង្គម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី