SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម វ៉ី សំណាង៖ ខេត្តតាកែវ កំពុងក្លាយជាគោលដៅយុទ្ធសាស្ត្រ ដែលទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ 


ឯកឧត្តម វ៉ី សំណាង៖ ខេត្តតាកែវ កំពុងក្លាយជាគោលដៅយុទ្ធសាស្ត្រ ដែលទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ 
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ខេត្តតាកែវ កំពុងក្លាយជាគោលដៅយុទ្ធសាស្ត្រ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ ក្នុងនោះ គម្រោងវិនិយោគ ដែលមានស្រាប់បាន និងកំពុងបង្កើតការងាររាប់ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយបច្ចុប្បន្នក៏មានក្រុមហ៊ុនជាច្រើនទៀតកំពុងដាក់សំណើស្នើសុំបណ្ដាក់ទុនបន្ថែមជាបន្តបន្ទាប់។

ក្នុងជំនួបជាមួយក្រុមអ្នកវិនិយោគមកពីប្រទេសចិន ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ពីមូលហេតុគន្លឹះដែលធ្វើឱ្យខេត្តតាកែវមានភាពទាក់ទាញ មានផ្លូវជាតិលេខ២ និងលេខ៣ ដែលមានស្ថានភាពល្អប្រសើរ និងស្ថិតនៅជាប់នឹងព្រលានយន្តហោះអន្តរជាតិថ្មី មហាកម្លាំងចលករ ព្រែកជីកតេជោហ្វូណន ជាផ្លូវទឹកប្រវត្តិសាស្ត្រដែលឆ្លងកាត់ខេត្តតាកែវ និងផ្ដល់លទ្ធភាពយ៉ាងមហិមាដល់ការដឹកជញ្ជូន ភាពសម្បូរបែបលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រជាពលរដ្ឋមានភាពឧស្សាហ៍ព្យាយាម និងមានជំនាញច្បាស់លាស់ រដ្ឋបាលខេត្តតែងតែផ្ដល់ភាពងាយស្រួល និងជួយសម្របសម្រួលរាល់នីតិវិធីនានាជូនដល់អ្នកវិនិយោគទុនគ្រប់រូប។

ជាមួយគ្នានេះ តំណាងក្រុមអ្នកវិនិយោគចិន បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់បំផុត ក្រោយពីបានសិក្សាពីសក្ដានុពលដ៏អំណោយផលរបស់ខេត្តតាកែវ និងបានបង្ហាញបំណងចង់បង្កើតក្រុមហ៊ុន និងរោងចក្រនៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗនេះ ហើយនឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀតពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីនាំយកទុនមកវិនិយោគនៅទីនេះឱ្យកាន់តែច្រើនបន្ថែមទៀត៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី