2024-12-05
គន ម៉េងហុង
2024-12-05
គន ម៉េងហុង
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានដាក់តាំងបង្ហាញ និងចាក់ផ្សាយវីដេអូរខ្លីៗអំពីវិស័យទេសចរណ៍ ការវិនិយោគ និងផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជា នៅក្នុងកម្មវិធីពិព័រណ៍ Korea Grand Sourcing Fair2024 ដើម្បីផ្គូផ្គងអាជីវកម្មជាមួយអ្នកនាំចេញសំខាន់ៗរបស់កូរ៉េ និងបរទេស។
ផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជា ដែលត្រូវបានតាំងបង្ហាញ នោះរួមមាន៖ គ្រាប់ស្វាយចន្ទី ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងដំណាប់ស្វាយ។ ក្នុងពិព័រណ៍ ដែលរៀបចំឡើងដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ COEX Hall B នៃទីក្រុងសេអ៊ូល កម្ពុជា ក៏ចូលរួមដាក់តាំងសៀវភៅច្បាប់វិនិយោគ សៀវភៅទេសចរណ៍ និងលិខិតប័ណ្ណផ្សេងៗរបស់ក្រុមហ៊ុនកម្ពុជាផងដែរ។
ព្រឹត្តិការណ៍ពិរព័រណ៍នេះ រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលដៅផ្សារភ្ជាប់បណ្តាញទំនាក់ទំនងរវាងអ្នកទិញ និងអ្នកនាំចូលនៅជុំវិញពិភពលោកជាមួយអ្នកនាំចេញកូរ៉េល្បីៗ។ ពិព័រណ៍ខាងលើនេះ ក៏ជាព្រឹតិ្តការណ៍ផ្គូផ្គងអាជីវកម្មដ៏ធំបំផុតមួយនៅកូរ៉េ ដោយផ្តោតលើវិស័យធំៗចំនួន៣ រួមមាន៖ ផលិតផលគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងសម្អាង, សកម្មភាពផ្គូផ្គងអាជីវកម្ម ការផ្ដល់ព័ត៌មានពិព័រណ៌ និងពិគ្រោះយោបល់ និងសិក្ខាសាលា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី