SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-អាម៉េរិក រួមគ្នាលើកកម្ពស់ការចូលរួមពីជនមានពិការភាព ក្នុងសេដ្ឋកិច្ចឌីជីថល


កម្ពុជា-អាម៉េរិក រួមគ្នាលើកកម្ពស់ការចូលរួមពីជនមានពិការភាព ក្នុងសេដ្ឋកិច្ចឌីជីថល
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-06

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-06

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ កម្ពុជា និងសហរដ្ឋអាម៉េរិក រួមគ្នាស្វែងរកឱកាសធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការលើកកម្ពស់សេដ្ឋកិច្ចបុគ្គលមានពិការភាព ក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។

ក្នុងកិច្ចពិភាក្សាជាមួយ លោកស្រី Sara Minkara ទីប្រឹក្សាពិសេសរបស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិកស្តីពីសិទ្ធិជនពិការអន្តរជាតិ (SAIDR) ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីសារសំខាន់នៃបុគ្គលមានពិការភាពក្នុងការចូលរួមវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ឯកឧត្តម រដ្ឋ សារ៉ាវុធ បានបង្ហាញថា កម្ពុជាជាសមាជិកអាស៊ាន និងស្មារតីរួមអាស៊ាន បានកំណត់ឱ្យរដ្ឋសមាជិកត្រូវគិតគូរដល់បុគ្គលដែលមានពិការភាព ដើម្បីឱ្យពួកគាត់ចូលរួមយ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងធានាថាសង្គមឌីជីថលនេះនឹងមិនអភិវឌ្ឍន៍ទៅចោលពួកគាត់។

គួរបញ្ជាក់ថា ភាគីកម្ពុជា បានប្តេជ្ញាចិត្តក្នុងកិច្ចប្រជុំថា នឹងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការបញ្រ្ជាបប្រធានបទពាក់ព័ន្ធនឹងជនមានពិការភាពក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាAI និងកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថល(DEFA) ក្រោមក្របខ័ណ្ឌអាស៊ានផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី