SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហភាពអឺរ៉ុប ផ្តល់ជំនួយ៧លានដុល្លារ គាំទ្រកំណែទម្រង់ក្នុងវិស័យជលផលនៅកម្ពុជា


សហភាពអឺរ៉ុប ផ្តល់ជំនួយ៧លានដុល្លារ គាំទ្រកំណែទម្រង់ក្នុងវិស័យជលផលនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សហភាពអឺរ៉ុប ប្រកាសផ្តល់ជំនួយចំនួន ៦.៣៧៥ លានអឺរ៉ូ ស្មើនឹងប្រមាណ ៧លានដុល្លារអាម៉េរិក ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កំណែទម្រង់សំខាន់ៗក្នុងវិស័យជលផលនៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាការងារទាក់ទងនឹងបញ្ហាការធ្វើកសិកម្ម និងនេសាទប្រកបដោយចីរភាព ជាមួយនឹងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមសហភាពអឺរ៉ុបប្រចាំកម្ពុជា ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រកំណែទម្រង់ក្នុងវិស័យជលផល ដូចជា៖ ការត្រួតពិនិត្យ ការគ្រប់គ្រង និងការឃ្លាំមើលការការពារព្រៃលិចទឹក ការអភិរក្សជលផលសមុទ្រ ការផ្ទេរជំនួយខ្នាតតូចដល់សហគមន៍នេសាទ ការស្រាវជ្រាវ និងសុវត្ថិភាពចំណីអាហារ។ ឯកឧត្តម Igor Driesmans បានលើកឡើងថា ភាពជាដៃគូរបស់សហភាពអឺរ៉ុប លើវិស័យជលផលមានវិសាលភាពធំធេង និងរឹងមាំ បើទោះបីជាមានបញ្ហាប្រឈមខ្លាំងក៏ដោយ។

សហភាពអឺរ៉ុប បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្របន្ថែមនូវវឌ្ឍនភាពលើសុវត្ថិភាពកសិផល ដើម្បីលើកកម្ពស់គុណភាពផលិតផល ដែលផលិតដោយវិស័យឯកជន និងត្រូវបានទិញយកទៅប្រើប្រាស់ដោយប្រជាជនកម្ពុជាក្នុងប្រទេស ក៏ដូចជាគាំទ្រដល់គ្រឹះស្ថានកែច្នៃនៅកម្ពុជា ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងតំបន់ និងអន្តរជាតិ ដែលអាចផ្តល់ឱកាសទីផ្សារថ្មីសម្រាប់ផលិតផលរបស់កម្ពុជា ក៏ដូចជាបង្កើតការងារ។

«ទាំងវិស័យកសិកម្ម, ជលផល និងព្រៃឈើដែលកំពុងប្រឈមនឹងបញ្ហាជាសាកល ទាមទារដៃគូពាក់ព័ន្ធទាំងអស់ និងសហភាពអឺរ៉ុប ត្រូវតែរឹងមាំដើម្បីកាត់បន្ថយ និងសម្របខ្លួនទៅនឹងផលប៉ះពាល់អវិជ្ជមាន ព្រមទាំងបំប្លែងឧបសគ្គទាំងនោះឱ្យក្លាយទៅជាឱកាស»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ឌិត ទីណា បានប្តេជ្ញាចិត្តក្នុងការជួយដល់ការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាពនៅគ្រប់ទីកន្លែង តាមរយៈខ្សែសង្វាក់តម្លៃដើម្បីជាប្រយោជន៍ដល់ប្រជានេសាទ កសិករវារីវប្បកម្ម សហគ្រិន និងអតិថិជន។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖«យើងប្តេជ្ញាការពារ និងអភិរក្សជម្រកសត្វ និងធនធានរបស់យើង»។ ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងអំពីផែនការរបស់ក្រសួង ដែលចង់ប្រែក្លាយការនេសាទទឹកសាបមកធ្វើវារីវប្បកម្ម ដើម្បីបង្កើនចំណូល និងទ្រទ្រង់ជីវភាព ខណៈដែលផែនការមេសម្រាប់ការនេសាទក្នុងដែនសមុទ្រវិញ គឺរៀបចំឡើងដើម្បីធានាបាននូវប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានជលផលឱ្យបានគង់វង្ស។

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានគូសបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតសភាពអឺរ៉ុបប្រចាំនៅកម្ពុជា អំពីគោលនយោបាយអាទិភាពវិស័យកសិកម្មផ្តោតលើសហគមន៍កសិកម្មទំនើប ដែលមានទុននិងធនធានមនុស្ស ដើម្បីសម្របសម្រួលការផលិតផលិតផលកសិកម្មទ្រង់ទ្រាយធំ ប្រកបដោយគុណភាព សុវត្ថិភាព ដែលអាចឱ្យកសិករបានទទួលបានតម្លៃបន្ថែមខ្ពស់ និងស្របតាមតម្រូវការទីផ្សារផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី