2024-05-25
គិត បុប្ផា
2024-05-25
គិត បុប្ផា
ភ្នំពេញ៖ សហគ្រិនខ្មែរ (Khmer Enterprise) និងផ្សារទំនើបអ៊ីអន បានសហការរៀបចំការតាំងពីពិព័រណ៍ផលិតផលក្នុងស្រុក ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ ការតាំងពិព័រណ៍រយៈពេល៣សប្តាហ៍នេះ មានទិសដៅលើកកម្ពស់ផលិតផលក្នុងស្រុក, ជីវភាពរបស់ប្រជាកសិករក្នុងស្រុក និងបើកឱកាសទីផ្សារថ្មីនៅក្នុងស្រុក និងអន្តរជាតិ។
បើតាមការចុះផ្សាយរបស់ផ្សារទំនើបអ៊ីអន កាលពីថ្ងៃទី២៣ ឧសភា ការតាំងពិព័រណ៍ នឹងធ្វើឡើងនៅផ្សារទំនើបអ៊ីអនទាំង៣សាខារួមមាន៖ ផ្សារទំនើបអ៊ីអនរាជធានីភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខ និងផ្សារទំនើបអ៊ីអនមានជ័យ។ ផលិតផលក្នុងស្រុកជាច្រើន ដែលយកមកដាក់តាំងពិព័រណ៍ រួមមាន៖ បន្លែស្រស់ ទឹកដោះគោ អង្ករ និងវត្ថុអនុស្សាវរីយ ដោយមានស្តង់ដារ គុណភាព និងសុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់។ សម្រាប់អតិថិជនដែលគាំទ្រផលិតផលក្នុងស្រុក ក្នុងអំឡុងពេលការតាំងពិព័រណ៍នេះ នឹងទទួលបានការបញ្ចុះតម្លៃលើគ្រប់ផលិតផល និងមានឱកាសឈ្នះរង្វាន់រាល់ការជាវចាប់ពី ១៥ដុល្លារឡើងទៅ។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ផលិតផលក្នុងស្រុក មានការគាំទ្រកើនឡើងគួរឱ្យកត់សម្គាល់ពីអតិថិជនក្នុងស្រុក។ ការតាំងពិព័រណ៍ផលិតផលនាពេលនេះ នឹងពង្រីកការលក់ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលស្របតាមបេសកកម្មរបស់សហគ្រិនខ្មែរ ក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុកនៅក្នុងផ្សារទំនើប និងទីផ្សារដទៃផ្សេងៗទៀត។ សហគ្រិនខ្មែរ នឹងបន្តបេសកកម្មលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យមតាមរយៈដៃគូក្នុងតំបន់ និងបណ្តាញអន្តរជាតិបន្ថែមទៀត»។
លោក ស៊ិន ពិសី អគ្គនាយកក្រុមហ៊ុនអ៊ីអន (ខេមបូឌា) មានប្រសាសន៍ថា ផ្សារទំនើបអ៊ីអននៅតែបន្តចូលរួមយ៉ាងសកម្ម និងគាំទ្រពេញទំហឹងក្នុងការជំរុញការផ្សព្វផ្សាយ និងពង្រីកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ ដើម្បីគាំទ្រដល់កសិករខ្មែរ។ លោក ស៊ិន ពិសី លើកឡើងបន្ថែមទៀតថា ផ្សារទំនើបអ៊ីអននឹងយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពចំណីអាហារ គុណភាព សេវាកម្ម និងការផ្ដល់ជូនអតិថិជននូវតម្លៃសមរម្យ ដូច្នេះសូមចូលរួមគាំទ្រការតាំងពិព័រណ៍នេះ ដើម្បីលើកស្ទួយ និងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឱ្យកាន់តែធំទូលាយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី