SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«ត្រីបបែលយក្ស»ទឹកសាបកម្ពុជា ទម្ងន់៣០០គីឡូ ជាប់កំណត់ត្រាពិភពលោកចំនួន២


«ត្រីបបែលយក្ស»ទឹកសាបកម្ពុជា ទម្ងន់៣០០គីឡូ ជាប់កំណត់ត្រាពិភពលោកចំនួន២
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-14

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-14

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ត្រីបបែលយក្សទឹកសាប ទទួលបានវិញ្ញាបនបត្រកំណត់ត្រាពិភពលោកចំនួន២ រួមមាន ត្រីទឹកសាបធំបំផុត (ត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម ដែលអ្នកនេសាទចាប់បានដោយចៃដន្យ នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង) និងសំណាកត្រីបបែលយក្សដែលធំបំផុតពីស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records)។

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហាស់ សារ៉េត ចូលរួមទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោកស្តីពី«ត្រីទឹកសាបធំបំផុត» របស់ Guinness World Records នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពិធីសិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី«ស្ថានភាពត្រីបបែលយក្សទឹកសាបក្នុតំបន់ទន្លេមេគង្គ»។ ក្នុងពិធីនេះ ឯកឧត្តមមានប្រសាសន៍ថា ការចូលរួមថែរក្សា ការពារ និងអភិរក្សប្រភេទត្រីមេពូជនៅក្នុងទន្លេមេគង្គលើ គឺជាការរក្សាបាននូវប្រភពពូជត្រី សម្រាប់ចែកចាយទៅតំបន់បឹងទន្លេសាប ទន្លេមេគង្គក្រោម និងតំបន់លិចទឹកផ្សេងទៀត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ក៏បានប្រគល់ប័ណ្ណសរសើរដល់អ្នកពាក់ព័ន្ធចំនួន២៦នាក់ ក្នុងការការពារ និងអភិរក្សធនធានជលផល ដែលកំពុងរងគ្រោះនេះ។ សមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់នេះ បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងសហគមន៍នេសាទ ដែលបានចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផល។

ពិធីទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោកនេះ ក៏មានវត្តមានចូលរួមពីឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា, តំណាងក្រសួងធនធានទឹក, ប្រធានរដ្ឋបាលជលផល, តំណាង USAID ប្រចាំប្រទេសកម្ពុជា, តំណាងស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records), ប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ជាដើម៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599