SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីកសិកម្ម ចុះពិនិត្យលទ្ធភាពបង្កកំណើត និងបង្កាត់ពូជរបស់ត្រីនាគ នៅតំបន់ស្ទឹងអារ៉ែង


រដ្ឋមន្ត្រីកសិកម្ម ចុះពិនិត្យលទ្ធភាពបង្កកំណើត និងបង្កាត់ពូជរបស់ត្រីនាគ នៅតំបន់ស្ទឹងអារ៉ែង
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-22

អ៊ួន សំណាង

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-22

អ៊ួន សំណាង

A+ A-

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចុះពិនិត្យលទ្ធភាពបង្កកំណើត និងបង្កាត់ពូជរបស់ត្រីនាគ និងសត្វកម្រផ្សេងៗ នៅមជ្ឈមណ្ឌលសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ តាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី១៩ កក្កដា បានឱ្យដឹងថា ដំណើរបេសកកម្មរបស់រដ្ឋមន្ដ្រីក្រសួងកសិកម្ម ចុះពិនិត្យលទ្ធភាពនៅតំបន់ស្ទឹងអារ៉ែងនេះ គឺដើម្បីបង្កើនចំនួននៃសត្វនៅក្នុងធម្មជាតិ។

ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងកសិកម្ម នឹងសហការជាមួយដៃគូនានា ដើម្បីចូលរួមការពារថែរក្សាធនធានព្រៃឈើ សត្វព្រៃ និងជលផល ឱ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព។ ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា ក៏បានណែនាំដល់សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែងឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាធនធានធម្មជាតិ និងធនធានជលផល។

គួរបញ្ជាក់ថា ត្រីនាគត្រូវបានចាត់ចូលជាប្រភេទត្រីជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ កម្ពុជា មានត្រីនាគមេពូជប្រមាណជាង ៥០ក្បាលតែប៉ុណ្ណោះ នៅតាមតំបន់ស្ទឹងអារ៉ែង ខណៈដែលពិភពលោកចាត់ទុកត្រីប្រភេទនេះ ចូលទៅក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាសាយតេស (CITES)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី