SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

មជ្ឈមណ្ឌលអាស៊ាន-ចិន នឹងបន្តជំរុញការនាំយកផលិតផលពីកម្ពុជាចូលទៅកាន់ទីផ្សាររបស់ប្រទេសចិន


មជ្ឈមណ្ឌលអាស៊ាន-ចិន នឹងបន្តជំរុញការនាំយកផលិតផលពីកម្ពុជាចូលទៅកាន់ទីផ្សាររបស់ប្រទេសចិន
ពាណិជ្ជកម្ម

2025-12-01

ទូច សូរិយា

ពាណិជ្ជកម្ម

2025-12-01

ទូច សូរិយា

A+ A-

ភ្នំពេញ៖ មជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការជំរុញការនាំយកផលិតផលពីកម្ពុជាចូលទៅកាន់ទីផ្សាររបស់ប្រទេសចិន។ នេះតាមការលើកឡើងរបស់ឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) ក្នុងជំនួបជាមួយឯកឧត្តម លីម ឡោក ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

នៅជំនួបក្នុងកម្មវិធី Çវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន តំបន់ឆ្នេរសមុទ្រ (Qianhai) ឆ្នាំ២០២៥È ឯកឧត្តម លីម ឡោកពិសិដ្ឋ បានបង្ហាញពីគម្រោងរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន ក្នុងការពង្រីកវិសាលភាពវិស័យពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសអាស៊ាន ការនាំចេញទំនិញសក្តានុពលពីកម្ពុជាចូលទៅកាន់ទីផ្សារប្រទេសចិន ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ឯកឧត្តម Shi Zhongjun បានកត់សម្គាល់នូវកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងស្ថាប័ន ACC ព្រមទាំងបានលើកឡើងអំពីសារសំខាន់នៃពិធីសារ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដែលជាដំណាក់កាលថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសចិន និងអាស៊ាន។ ឯកឧត្តម លីម ឡោកពិសិដ្ឋ ក៏បញ្ជាក់អំពីយន្តការក្នុងការជំរុញការនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន ព្រមទាំងបានជំរុញឱ្យមានការចូលរួមរៀបចំកម្មវិធីព្រឹត្តិការណ៍ពាណិជ្ជកម្មរួមគ្នានៅខេត្តសំខាន់មួយចំនួននៅប្រទេសចិន ដើម្បីតាំងបង្ហាញផលិតផលកម្ពុជា និងជំរុញបង្កើតឱកាសដល់ការនាំចេញផលិតផលពីកម្ពុជាចូលទៅកាន់ទីផ្សារប្រទេសចិនឱ្យកាន់តែច្រើនបន្ថែមទៀត នាពេលខាងមុខ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី