SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហែម វណ្ណឌី ដឹកនាំវេទិកាសាធារណៈ ដោះស្រាយតម្រូវការពលរដ្ឋក្នុងស្រុកសង្កែ និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង


ឯកឧត្តម ហែម វណ្ណឌី ដឹកនាំវេទិកាសាធារណៈ ដោះស្រាយតម្រូវការពលរដ្ឋក្នុងស្រុកសង្កែ និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសង្កែ និងស្រុករតនមណ្ឌល បានដឹកនាំសម្របសម្រួលវេទិកាសាធារណៈសម្រាប់ស្រុកសង្កែនៅថ្ងៃទី១៦ ខែតុលា និងសម្រាប់ស្រុករតនមណ្ឌលនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

ក្នុងវេទិកាទាំងពីរ តំណាងប្រជាពលរដ្ឋបានលើកសំណើមួយចំនួនជូនដល់ក្រុមការងារ រួមមានសំណើសុំអគារសិក្សា មណ្ឌលសុខភាព ការកសាងនិងកែលម្អផ្លូវថ្នល់ ប្រឡាយ ការគ្រប់គ្រងកាកសំណល់ និងលូបង្ហូរទឹកស្អុយ ការតបណ្តាញទឹកស្អាត ដំណោះស្រាយបញ្ហាដីធ្លី ការការពារទឹកជំនន់ និងរក្សាសុខសុវត្ថិភាពក្នុងសហគមន៍។

ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញតំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ដើម្បីឆ្លើយតបនឹងបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង និងបានស្នើឱ្យតំណាងប្រជាពលរដ្ឋដាក់សំណើផ្លូវការ ដោយបែងចែកតាមកម្រិត នៃតម្រូវការអន្តរាគមន៍។ ឯកឧត្តមក៏បានរៀបចំជាចលនាឱ្យមានការចូលរួមពីសហគមន៍ ពិសេសគឺភាពជាម្ចាស់ក្នុងការរក្សាថែទាំសមិទ្ធផលនានា។ ឯកឧត្តមបានបង្ហាញការប្តេជ្ញាចិត្តចំពោះស្រុកទាំងពីរ និងបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តសហការជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដើម្បីធានានូវវឌ្ឍនភាព និងសុខសុវត្ថិភាពសម្រាប់សហគមន៍៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599