SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញនិស្សិតទៅសិក្សានៅហុងគ្រី ចាប់យកជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញកំណើនឧស្សាហកម្ម


រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញនិស្សិតទៅសិក្សានៅហុងគ្រី ចាប់យកជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញកំណើនឧស្សាហកម្ម
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តដល់និស្សិតចំនួន ១៩រូប ដែលទៅបន្តការសិក្សានៅប្រទេសហុងគ្រីក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ឱ្យចាប់យកជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ឯកឧត្តម ហែម វណ្ណឌី បានបន្តថា ការចាប់យកជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងជំរុញកំណើនឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់ ដូចជាអ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហារ និងបច្ចេកវិទ្យាជីវសាស្រ្ត។

ក្នុងជំនួបជាមួយនិស្សិតចំនួន១៩រូបនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបន្តថា និស្សិតដែលទៅសិក្សានៅហុងគ្រី គឺជាធនធានសំខាន់របស់ជាតិ ពិសេសបានរួមចំណែកពិសេសក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ លើសពីនេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តដល់និស្សិតទាំងអស់ ឱ្យខិតខំសិក្សា និងប្រើប្រាស់ជំនាញប្រកបដោយក្រមសីលធម៌ ដើម្បីធានាថាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវបានប្រើក្នុងផ្លូវដែលបម្រើជាប្រយោជន៍។

តាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ និស្សិតចំនួន១៩រូប ដែលទទួលបានជ័យលាភីអាហារូបករណ៍ Stipendium Hungaricum នៅប្រទេសហុងគ្រី រួមមាន៖ ថ្នាក់បណ្ឌិត ៣រូប, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៧រូប, ថ្នាក់បរិញ្ញាបត្រដែលបន្តទៅបរិញ្ញាបត្រជាន់ខ្ពស់ ២រូប និងនិស្សិតថ្នាក់បរិញ្ញាបត្រ ៧រូប៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី