SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោងនៅឆ្នាំ២០២៤ កើនឡើង ៥៤% ធៀបនឹងឆ្នាំ២០២៣


CDC បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោងនៅឆ្នាំ២០២៤ កើនឡើង ៥៤% ធៀបនឹងឆ្នាំ២០២៣
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-21

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តគម្រោងវិនិយោគបានចំនួន ៤១៤គម្រោងនៅឆ្នាំ២០២៤ មានការកើនឡើង ១៤៦គម្រោង ដែលស្មើនឹង ៥៤% បើធៀបនឹងឆ្នាំ២០២៣ មានចំនួន ២៦៨គម្រោង។ នេះជាលទ្ធផលស្ថិតិគម្រោងវិនិយោគអនុម័តដោយ CDC ដែលបង្ហាញក្នុងកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រធាន CDC។

ក្នុងកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅឆ្នាំ២០២៤ CDC បានទទួលទុនវិនិយោគចំនួន ៦,៩០០លានដុល្លារ កើនឡើងចំនួន ១,៩៧៣ លានដុល្លារ ដែលស្មើនឹង៤០% បើធៀបនឹងឆ្នាំ២០២៣ ដែលមានទំហំវិនិយោគ ៤,៩២៧លានដុល្លារ។

កិច្ចប្រជុំខាងលើនេះ ជាកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ ដំណើរការក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង។ គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ក.អ.ក. ឬ CDC ត្រូវបានបង្កើតឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៤ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី