SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនចំនួន១៥០ នឹងផ្តល់ឱកាសការងារជាង ៣ម៉ឺនកន្លែង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤


ក្រុមហ៊ុនចំនួន១៥០ នឹងផ្តល់ឱកាសការងារជាង ៣ម៉ឺនកន្លែង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-14

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-14

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន១៥០ នឹងផ្តល់ឱកាសការងារជាង ៣ម៉ឺនកន្លែង ដល់យុវជន សិស្ស និសិ្សត និងអ្នកស្វែងរកការរងារ។ តាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ការផ្តល់ឱកាសការងារចំនួន ៣ម៉ឺនកន្លែងនេះ ធ្វើឡើងក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤។

ក្រសួងការងារ បានឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នឹងប្រារព្ធឡើងនៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅអាគារពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ការងារនេះ ត្រូវបានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ, សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ដែលធ្វើដំណើរនៅកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

យុវជន សិស្ស និសិ្សត និងអ្នកស្វែងរកការរងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនធំៗជាច្រើន និងអាចចូលរួមក្នុងសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាពដែលមានការចែករំលែកចំណេះដឹង។ ប្រសិនបើ យុវជន សិស្ស និសិ្សត និងអ្នកស្វែងរកការរងារ ដែលចង់ដឹងព័ត៌មានបន្ថែម អាចទាក់ទងមកតាមរយៈ ១២៩៧ ឬ ១២៨៦៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី