2024-03-30
ទូច សូរិយា
2024-03-30
ទូច សូរិយា
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ អាជីវកម្ម ដែលទទួលបានជោគជ័យលើការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(CamDx) ដំណាក់កាលទី១ មានចំនួន ៣៤,៧៥៩ក្រុមហ៊ុន និងមានដើមទុនសរុប ១០,៤១ពាន់លានដុល្លារ។ នេះបើយោងតាម Online Business Registration Service (OBRS) ចេញផ្សាយនៅថ្ងៃទី២៥ មីនា។
បើយោងតាម OBRS ដដែល បានបញ្ជាក់ថា អាជីវកម្មដែលមានដើមទុនវិនិយោគចុះបញ្ជីច្រើនជាងគេ រួមមាន៖ ការសាងសង់អាគារមានចំនួន ១,១៦ពាន់លានដុល្លារ ស្មើនឹង១១,១៤%, សកម្មភាពអចលនទ្រព្យមានទុនវិនិយោគ ១,០៦ពាន់លានដុល្លារ ស្មើ ១០,១៨%, សកម្មភាពសេវាកម្មស្នាក់នៅមានទុន ១,០២ពាន់លានដុល្លារ ស្មើនឹង ៩,៧៨%, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រងមានទំហំវិនិយោគ ៦០៨លានដុល្លារ ត្រូវនឹង ៥,៨៤%, កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ មានទុនវិនិយោគ ៥៦៤លានដុល្លារ ស្មើនឹង ៥,៤២% និងផ្នែកផ្សេងៗចំនួន ៦ពាន់លានដុល្លារ ស្មើនឹង៥៧,៦៣%។
ជាមួយគ្នានេះ ចំនួនម្ចាស់ក្រុមហ៊ុន-សហគ្រាស ដែលបានចុះបញ្ជី ៣៤,៧៥៩ក្រុមហ៊ុននេះ មានបុរសចំនួន ៦២% និងស្រ្តីចំនួន ៣៨%។ សូមជម្រាបថា កាលពីថ្ងៃទី២៥ កុម្ភៈ អាជីវកម្មដែលទទួលបានជោគជ័យលើការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ មានត្រឹមតែ ៣៣,៩៨៦ក្រុមហ៊ុន និងមានដើមទុនសរុបចំនួន ១០,២២ពាន់លានដុល្លារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី