2024-11-21
គិត បុប្ផា
2024-11-21
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់ សម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ៧៥លានដុល្លារ រយៈពេល ១០ខែ ឆ្នាំ២០២៤ កើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣ ដែលក្នុងនោះកម្ពុជា នាំចេញប្រមាណ ៥៥លានដុល្លារ និងនាំចូលប្រមាណ ២០លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ចំពោះទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់ មានដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប យានយន្តនិងគ្រឿងបង្គុំ និងផលិតផលកៅស៊ូ។ ចំណែកទំនិញសំខាន់ៗ ដែលនាំចូលពីអេមីរ៉ាតអារ៉ាប់មកកម្ពុជាវិញ រួមមាន៖ ប្រេងនិងកៅស៊ូប៊ីទីម ថ្នាំជក់ ផលិតផលប្លាស្ទិក ម៉ាស៊ីននិងឧបករណ៍អគ្គិសនី ចំណីកែច្នៃសម្រាប់សត្វ និងគ្រឿងសង្ហារឹមជាដើម។ ការសម្រេចបានកំណើនពាណិជ្ជកម្មនេះ គឺបានមកពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) ដែលភាគីទាំងពីរ ចូលជាធរមាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងថា អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងខាងលើ កម្ពុជាទទួលបាន ដូចជា៖ អាចនាំទំនិញទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម ក្នុងអត្រាពន្ធសូន្យលើមុខទំនិញសំខាន់ៗ, ការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ជំរុញការធ្វើសមាហរណកម្មក្នុងសកម្មភាពពាណិជ្ជកម្មទំនិញ សេវាកម្ម ទាក់ទាញវិនិយោគ និងធ្វើពិពិធកម្មទីផ្សារនាំចេញទំនិញទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម តំបន់អារ៉ាប់ និងតំបន់ក្បែរខាងផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី