2023-11-30
SME News
2023-11-30
SME News
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីភាពជោគជ័យរបស់កម្ពុជា ដែលទទួលបានការបណ្ដាក់ទុនវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពីបណ្ដាវិស័យឯកជននានា និងការចូលរួមពីដៃគូអភិវឌ្ឍន៍នៅក្នុងវិស័យហេដ្ឋរចនាសម្ព័ន្ធ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន CNBC កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងក្នុងបទសម្ភាសនោះថា កម្ពុជា បានទទួលការបណ្ដាក់ទុនពីវិនិយោគិនចិនរបស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC ដែលវិនិយោគក្នុងទម្រង់«សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)» លើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និងគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាដើម។
ចំពោះគម្រោង«ព្រែកជីកហ្វូណនតេជោ» ដ៏ធំជាងគេនៅកម្ពុជា ដែលកំពុងសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC ក៏ជាគម្រោងដែលបើកទទួលការវិនិយោគដោយផ្ទាល់នៅកម្ពុជា ក្នុងទម្រង់ BOT ផងដែរ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ជាការពិត គម្រោងខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន បានចូលរួមចំណែកជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា តាមរយៈការផ្ដល់មកនូវការវិនិយោគដោយផ្ទាល់ពីវិស័យឯកជន ជំនួយអភិវឌ្ឍន៍ និងកម្ចីសម្រាប់កិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
ក្រៅពីដៃគូជាមួយនឹងប្រទេសចិន កម្ពុជា បានទទួលជំនួយអភិវឌ្ឍន៍ពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដែលរួមមាន៖ ប្រទេសជប៉ុន កូរ៉េ ថៃ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ជាដើម ដើម្បីជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលនេះជាការបើកចំហរលើការស្វែងរកជំនួយអភិវឌ្ឍន៍ពីដៃគូនានាសម្រាប់កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី