2025-12-03
គិត បុប្ផា
2025-12-03
គិត បុប្ផា
ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដែលជាតំណាងក្រុមហ៊ុនអាម៉េរិកធំៗកំពុងមានប្រតិបត្តិការនៅកម្ពុជា បញ្ជាក់ពីគម្រោងពង្រីកប្រតិបត្តិការថែមទៀតក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃ US-ABC កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម Ted Osius លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងពីប្រវត្តិសេដ្ឋកិច្ចកម្ពុជា និងវឌ្ឍនភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ព្រមទាំងសារសំខាន់នៃការសន្ទនាដោយបើកចំហជាមួយគ្រប់ដៃគូសហការ រួមទាំងវិនិយោគិនសហរដ្ឋអាម៉េរិក។ បន្ថែមលើនេះ លោកជំទាវ បណ្ឌិត ជា សិរី ក៏បានលើកឡើងពីបទពិសោធជោគជ័យនៃការអភិវឌ្ឍប្រព័ន្ធទូទាត់បាគងរបស់កម្ពុជា ដោយមានកិច្ចសហការជាមួយវិស័យឯកជន ដែលជាឧទាហរណ៍គំរូសម្រាប់បង្ហាញវិនិយោគិនសហរដ្ឋអាម៉េរិកពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាឱកាសក្នុងការបង្កើនកិច្ចសហការក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍។
នាឱកាសនេះ ភាគីទាំងពីរ ក៏បានពិភាក្សាពីស្ថានភាពសេដ្ឋកិច្ច បញ្ហាប្រឈម និងទស្សនវិស័យសេដ្ឋកិច្ជកម្ពុជាផងដែរ។ គួរបញ្ជាក់ថា កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីវឌ្ឍនភាពសេដ្ឋកិច្ច និងសក្តានុពលវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរឹងមាំថែមទៀត។ កិច្ចពិភាក្សា ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អាមេរិក ការបន្តលើកកម្ពស់តម្លាភាពក្នុងវិស័យធុរកិច្ចនិងសុចរិតភាពហិរញ្ញវត្ថុ និងការបង្កើតបរិយាកាសវិនិយោគល្អ សម្រាប់ទាក់ទាញគម្រោងវិនិយោគសហរដ្ឋអាម៉េរិកនៅកម្ពុជាឱ្យបានកាន់តែច្រើន៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី