SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តរបស់ចិន មានបំណងវិនិយោគនៅកម្ពុជា


ក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តរបស់ចិន មានបំណងវិនិយោគនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-11

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Chery Holding Group ដែលជាក្រុមហ៊ុនយក្សរបស់ចិន មានបំណងវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។ នេះជាការលើកឡើងរបស់លោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Chery Holding Group Co., Ltd. កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។

ក្នុងកិច្ចពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត លោក Xu Hui ក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន បានកំពុងសិក្សាពីគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សាជាមួយដៃគូកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងផ្តល់ជំនាញដល់យុវជនកម្ពុជា ជាច្រើនកន្លែងទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត ជាវិស័យអាទិភាពមួយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារបរទេស ដោយកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រុមហ៊ុន Chery Holding Group សិក្សាស្វែងយល់ពីសក្តានុពលរបស់កម្ពុជាបន្ថែមទៀត រួមទាំងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស, ការកសាងកំពង់ផែនៅកម្ពុជា តាមរយៈកិច្ចពិភាក្សាជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជន។

តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុន Chery Holding Group Co., Ltd. ជាក្រុមហ៊ុនដែលមានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី