SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យពង្រឹងច្បាប់ហាមឃាត់ការនាំឱ្យចូលសាច់បង្កក ឬចំណីអាហារ ដែលខូចសុខភាព


សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យពង្រឹងច្បាប់ហាមឃាត់ការនាំឱ្យចូលសាច់បង្កក ឬចំណីអាហារ ដែលខូចសុខភាព
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-15

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-15

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងឱ្យបានម៉ត់ចត់បំផុត នូវការហាមនាំចូលម្ហូប ឬចំណីអាហារខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព ដូចជា សាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីខុសច្បាប់ចូលមកកម្ពុជា។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០២៣។

ការណែនាំខាងលើ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតី ទទួលបានសំណើមួយចំនួនពីវិស័យឯកជន ដែលទាក់ទងនឹងការសើឱ្យពិនិត្យឡើងវិញ លើការគ្រប់គ្រងការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីខុសច្បាប់ ដែលសុទ្ធសឹងជាសាច់មានតម្លៃថោក និងគុណភាពទាប ដែលធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុកមិនអាចប្រកួតប្រជែងបានដោយស្មើភាព ព្រមទាំងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

សម្ដេច ហ៊ុន ម៉ាណែត បន្ដថា អាជ្ញាធរពាក់ព័ន្ធ ត្រូវកំណត់ច្រកទ្វារព្រំដែនឱ្យបានច្បាស់លាស់ ក្នុងការអនុញ្ញាតឱ្យមានការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និង ត្រី ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង និងត្រួតពិនិត្យការនាំចូលខុសច្បាប់ក្រោមរូបភាពផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ត្រូវធ្វើវិសោធនកម្មអនុក្រិត្យលេខ១៧ អនក្រ.បក ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់ជាកម្រិតកំណត់ ដើម្បីតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការនាំចូលសាច់បង្កកទាំងនោះ ដើម្បីធានាគុណភាព និងសុខភាពស្របតាមការកំណត់នៃបទដ្ឋានគតិយុត្តជាធរមាន។ ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រើប្រាស់ប្រព័ន្ធ«បញ្ជរតែមួយជាតិ» សម្រាប់សម្រួលដល់ការស្នើសុំលិខិតអនុញ្ញាតឱ្យបានលឿន៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599