2024-09-16
គិត បុប្ផា
2024-09-16
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៤ ដើម្បីចូលរួមលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ចិន ជំរុញលំហូរទេសចរ និងទាក់ទាញវិនិយោគចិនមកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តឡើងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការលើកកម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា៖ បញ្ហាប្រឈម, ចក្ខុវិស័យ និងអនុសាសន៍»។
សេចក្តីជូនដំណឹង ស្តីពីការរៀបចំវេទិកាទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប បញ្ជាក់ថា ការរៀបចំនូវវេទិកានេះឡើងគឺស្របទៅនឹងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍន៍៣» របស់ក្រសួងទេសចរណ៍ និងដើម្បីចូលរួមជំរុញយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» និង «ទស្សនាសៀមរាប ឆ្នាំ២០២៤» ផងដែរ។
តាមរយៈវេទិកានេះ អ្នកជំនាញទេសចរណ៍ វិស័យឯកជន ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ នឹងជួបជុំពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធល្អៗ ពង្រឹងទំនាក់ទំនង និងរិះរកយុទ្ធសាស្ត្រក្នុងការចូលរួមអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព និងភាពទទួលខុសត្រូវ។ សម្រាប់ប្រតិបត្តិករទេសចរណ៍ សមាគមន៍ទេសចរណ៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ដែលចង់ចូលរួមក្នុងវេទិកាដែលនឹងរៀបចំនៅសៀមរាបនេះ អាចទំនាក់ទំនងចុះឈ្មោះតាមរយៈលេខ ០៧៧ ៩៨៩ ៩០៦៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី