2025-01-13
គិត បុប្ផា
2025-01-13
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឱ្យដឹងថា រដ្ឋាភិបាល កំពុងរៀបចំផ្ទាំងទិន្នន័យឌីជីថលនៃប្រព័ន្ធពិនិត្យ តាមដាន និងវាយតម្លៃ (M&E Dashboard) ដើម្បីសម្រួលដល់ការតាមដានវឌ្ឍនភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្តម ហែម វណ្ណឌី បញ្ជាក់ថា ផ្ទាំងទិន្នន័យ M&E Dashboard មានមុខងារសំខាន់ៗ ដូចជាការកំណត់តួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នអនុវត្តយុទ្ធសាស្រ្ត នីតិវិធីគ្រប់គ្រងទិន្នន័យ ការប្រមូល និងវិភាគទិន្នន័យ ដើម្បីធានាការរាយការណ៍វឌ្ឍនភាពប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
ប្រព័ន្ធនេះ នឹងបង្កើតវិធីសាស្ត្រសម្រាប់តាមដាន និងវាយតម្លៃវឌ្ឍនភាពនៃគោលដៅ ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រ ដោយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធអាចសម្រេចចិត្តផ្អែកលើទិន្នន័យ និងអាចកែសម្រួលសកម្មភាពតាមសភាពការណ៍ និងតម្រូវការជាក់ស្តែង ដើម្បីធានាថា សកម្មភាពទាំងនោះ ពិតជាអាចឆ្លើយតបនឹងវត្ថុបំណងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងសុខមាលភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ឯកឧត្តម ហែម វណ្ណឌី លើកឡើងដូច្នេះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធី CAPRED របស់រដ្ឋាភិបាលអូស្រ្តាលី ធ្វើសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីបង្កើតក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ សិក្ខាសាលានេះដែរ មានគោលបំណងប្រមូលធាតុចូល ដើម្បីធានាភាពជាម្ចាស់ និងភាពស៊ីសង្វាក់គ្នារវាងភាគីពាក់ព័ន្ធក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិនេះ។
ការបង្កើតក្របខ័ណ្ឌពិនិត្យ តាមដាន និងវាយតម្លៃខាងលើនេះ នឹងជាជំហានដ៏សំខាន់មួយទៀត បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដែលអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះចូលរួមបានយ៉ាងងាយស្រួល ដើម្បីទទួលអត្តសញ្ញាណ និងអត្ថប្រយោជន៍នានា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី