2025-03-29
ឃី ភារៈ
2025-03-29
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុនពង្រីកតួនាទីរបស់ខ្លួន ដើម្បីធ្វើជាស្ពានតភ្ជាប់ រវាងសហគ្រាសធុនតូច និងមធ្យម (SMEs)ជប៉ុនជាមួយដៃគូនៅកម្ពុជា។ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងបែបនេះក្នុងជំនួបជាមួយតំណាងសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។
នាជំនួបខាងលើនេះ ឯកឧត្តម ហែម វណ្ណឌី បានណែនាំឱ្យសមាគមអតីតនិស្សិតត្រូវផ្តោតលើការពង្រឹងស្ថាប័ន កសាងមូលដ្ឋានទិន្នន័យសមាជិកជាបណ្តុំធនធានមនុស្សសម្រាប់តម្រូវការផ្សេងៗ និងពង្រីកប្រភពចំណូលរបស់ខ្លួន ប៉ុន្តែត្រូវរក្សាគុណតម្លៃ និងបេសកកម្មជាស្ថាប័នមិនរកប្រាក់ចំណេញ។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ដោយសារប្រទេសជប៉ុនជាសង្គមដែលមានប្រជាជនវ័យចំណាស់ច្រើន និងការថមថយកំណើនសេដ្ឋកិច្ច SMEsរបស់ជប៉ុនមួយចំនួន កំពុងស្វែងរកឱកាសធុរកិច្ចនៅក្រៅប្រទេស ហើយពួកគេអាចនឹងពិបាកចូលទៅក្នុងទីផ្សារថ្មី។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានជំរុញឱ្យសមាគមអតីតនិស្សិត បន្តគាំទ្រ SMEs របស់ជប៉ុន តាមរយៈការភ្ជាប់ទំនាក់ទំនង និងការផ្តល់ប្រឹក្សាយោបល់ច្បាស់លាស់ ក៏ដូចជាជួយសហគ្រាសក្នុងស្រុកស្វែងរកឱកាសធុរកិច្ចនៅជប៉ុន។ ឯកឧត្តម ហែម វណ្ណឌី ក៏បានបញ្ជាក់ថា បច្ចុប្បន្នសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន ដែលមានសមាជិកប្រមាណ ១ពាន់នាក់ និងអនុវត្តសកម្មភាពនានា ដូចជា JAC Japan Desk បានផ្តល់សេវាប្រឹក្សាយោបល់ ការជ្រើសរើសបុគ្គលិក និងការកសាងបណ្តាញធុរកិច្ច ហើយ SMEsជប៉ុន ក៏កំពុងប្រតិបត្តិការ ឬចាប់អារម្មណ៍ឈានចូលក្នុងទីផ្សារកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី