2025-01-01
គិត បុប្ផា
2025-01-01
គិត បុប្ផា
ភ្នំពេញ៖ ចំណាយចរន្តវិស័យសេដ្ឋកិច្ច ត្រូវបានគ្រោងថវិកាចំនួន១ ៨៣៨ប៊ីលានរៀល ត្រូវជា ០,៨៨% នៃផ.ស.ស. ឬកើនចំនួន៤,៦% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។ បើតាមសេចក្តីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល បញ្ជាក់ថា ថវិកាចំនួន១ ៨៣៨ប៊ីលានរៀលនេះ ផ្តោតទៅលើកម្មវិធី និងសកម្មភាពការងារ មានជាអាទិ៍ ដូចខាងក្រោម៖
១. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផល កសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិកម្មនៅតាមទីជនបទ និង២. ការលើកកម្ពស់ផលិតភាពស្របតាមស្តង់ដា និងតម្រូវការទីផ្សារ ពិសេសការផលិតគ្រាប់ ពូជស្រូវ និងផលិតកម្មបន្លែ ព្រមទាំងការជំរុញខ្សែច្រវាក់ផលិតកម្មដំណាំ ដូចជា បន្លែ សុវត្ថិភាព ម្រេច និងដំណាំស្វាយ ជាដើម ដើម្បីជំរុញការធ្វើពិពិធភាវូបនីយកម្ម និង ពាណិជួបនីយកម្ម។
៣. ការជំរុញផលិតកម្មកៅស៊ូប្រកបដោយគុណភាព និងការពង្រឹងយន្តការទីផ្សារកៅស៊ូ, ៤.ការជំរុញការចិញ្ចឹមសត្វតាមបច្ចេកទេស និងការទប់ស្កាត់ជំងឺឆ្លងសត្វ ព្រមទាំងការផ្គត់ផ្គង់វ៉ាក់សាំង និងបសុឱសថ សម្រាប់ចាក់ការពារនិងព្យាបាលគោ ក្របី ជូនប្រជាកសិករ ដើម្បីបង្កើនសុវត្ថិភាពផលិតកម្មសត្វ, ៥.ការគ្រប់គ្រងសហគមន៍ អភិរក្ស និងការគ្រប់គ្រងដែននេសាទ ព្រមទាំងការបង្ក្រាប បទល្មើសនេសាទ ជាពិសេសក្នុងតំបន់ទន្លេសាប និងសមុទ្រ និង៦.ការជំរុញការអភិវឌ្ឍចម្ការឈើដាំនិងរុក្ខវប្បកម្ម និងលើកកម្ពស់ការងារដាំឈើ សំដៅបង្កើន គម្របព្រៃឈើនៅលើផ្ទៃដីរិចរិល និងបង្កើនទិន្នផលឈើដាំ។
ចំណែក ៧.ការបង្ក្រាបបទល្មើសព្រៃឈើ និងការស្តារព្រៃឈើឡើងវិញ និងពង្រឹងការគ្រប់គ្រង និងថែរក្សាសត្វព្រៃ និង៨.ការជួសជុល និងការថែទាំប្រព័ន្ធធារាសាស្ត្រ ការសម្របសម្រួល ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍតំបន់ទន្លេសាប ការជួសជុល និងការថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ និងមិនស្វ័យប្រវត្តិ ការជួសជុល និងការថែទាំម៉ាស៊ីនបូមទឹកចល័ត និងស្ថានីយបូមទឹក ព្រមទាំងការត្រៀមលក្ខណៈឱ្យបានល្អសម្រាប់កិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋ ពេលមានគ្រោះរាំង ស្ងួត និងទឹកជំនន់ជាយថាហេតុ។
៩. ជួសជុល ថែទាំផ្លូវ ស្ពាន និងផ្លូវលំជនបទ ព្រមទាំងការស្តារស្រះ និងការជីកស្រះ និងអណ្តូងទឹក ១០. ការលើកកម្ពស់អនាម័យតាមសហគមន៍ជនបទ, ១១. គាំទ្រដំណើរការរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍ-សេដ្ឋកិច្ចក្រៅប្រព័ន្ធ, ១២. ការគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ការលើកម្ពស់គុណភាពស្តង់ដា និងការអភិវឌ្ឍ វិស័យមាត្រាសាស្ត្រ រួមទាំងការគ្រប់គ្រងទិន្នន័យទីតាំងភូមិសាស្ត្ររោងចក្រ។
១៣. ការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានរ៉ែគ្រប់ប្រភេទ និងការរៀបចំបង្កើតប្រព័ន្ធ គ្រប់គ្រងអាជ្ញាប័ណ្ណអាជីវកម្មរ៉ែសំណង់, ១៤. ការគ្រប់គ្រងនិងអភិវឌ្ឍវិស័យថាមពល, ១៥.ការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ ព្រមទាំងការគ្រប់គ្រង និងការលើកកម្ពស់ កិត្តិនាមទេសចរណ៍ និងការអភិវឌ្ឍទេសចរណ៍ ដោយផ្តោតលើការជំរុញការអភិវឌ្ឍផលិតផល និងការពង្រឹងគុណភាពសេវាទេសចរណ៍ ព្រមទាំងការឃោសនាផ្សព្វផ្សាយ ដើម្បីទាក់ទាញផង និងជួយបង្កើនតម្លៃបន្ថែមរបស់វិស័យនេះផង។
១៥. ការរៀបចំគោលនយោបាយអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល ការគ្រប់គ្រងប្រតិបត្តិការនិង សេវាកម្មអាកាសចរណ៍ស៊ីវិល និងការកែលម្អសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ស៊ីវិល, ១៦. ការបន្តពង្រឹងការផ្តល់សេវាសាធារណៈផ្នែកពាណិជ្ជកម្ម ដូចជាការថែទាំប្រព័ន្ធស្វ័យប្រវត្តិកម្ម បញ្ជាក់ប្រភពដើមទំនិញ ការគ្រប់គ្រងថែទុករក្សាទិន្នន័យក្រុមហ៊ុន-សហគ្រាស និងការស្វែងរក ទីផ្សារសម្រាប់ការនាំចេញរបស់កម្ពុជា ជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី