2024-12-21
ឃី ភារៈ
2024-12-21
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យអគ្គនាយកដ្ឋាននិងវិស័យឯកជន បើកទីផ្សារផលិតផលសាច់គ្រប់ប្រភេទ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយស្របតាមស្តង់ដាអនាម័យ ភូតគាមអនាម័យ គុណភាពរសជាតិ ដែលស្របតាមនីតិវិធី និងបច្ចេកទេសនៃកិច្ចចរចាពាណិជ្ជកម្ម ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ និងផលចំណេញដល់សេដ្ឋកិច្ច។
ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវបន្តប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត និងបន្តសហការជាមួយអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនានា អាជ្ញាធរខេត្ត និងមន្ទីរកសិកម្មរាជធានី-ខេត្ត ដើម្បីជួយដល់កសិករមូលដ្ឋាន ទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច។
ឯកឧត្តម ឌិត ទីណា បានបន្តថា អគ្គនាយកដ្ឋាន និងមន្រ្តីក្រោមឱវាទ ត្រូវគិតគូរពិចារណាឱ្យបានបន្ថែមទៀត ដោយផ្តោតទៅលើភាពចំណេញសេដ្ឋកិច្ច តុល្យភាពតម្រូវការ និងការផ្គត់ផ្គង់ ផែនការផលិតកម្មដល់ប្រជាកសិករអ្នកចិញ្វឹមសត្វ ជាជាងការបង្កើនបរិមាណផលិតកម្មសត្វ ដែលនាំឱ្យតម្លៃធ្លាក់ចុះ និងខាតបង់ផលប្រយោជន៍ទាំងអស់គ្នា។ ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម ក៏សង្កត់ធ្ងន់ថា ការងារសុខភាពសាធារណៈ ដែលអគ្គនាយកដ្ឋានចាំបាច់ គឺត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់វ៉ាក់សាំងដល់សត្វទូទាំងប្រទេស និងការផ្តល់សេវាកម្មថែទាំប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី