2025-06-11
ឃី ភារៈ
2025-06-11
ឃី ភារៈ
ភ្នំពេញ៖ ការលើកទឹកចិត្តក្នុងឧស្សាហកម្មផលិត និងដំឡើងយានយន្តក្នុងស្រុក គឺឈានដល់ការជំរុញឱ្យមានការនាំចេញ ដោយមានសង្គតិភាពជាមួយគោលនយោបាយ និងការថ្លឹងថ្លែងអំពីប្រយោជន៍របស់រដ្ឋ ពិតជាផ្តល់អត្ថប្រយោជន៍ខ្ពស់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ នេះបើតាមការពិនិត្យលើទិដ្ឋភាពគោលនយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលមានការប្រកួតប្រជែងដោយស្មើភាព ក្នុងការជំរុញឧស្សាហកម្មយានយន្តក្នុងស្រុក ធ្វើឡើងដោយឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងកិច្ចប្រជុំពិភាក្សាលើការស្នើពង្រីកវិសាលភាពផលិតគ្រឿងបំណែក និងការលើកទឹកចិត្តគម្រោងផលិតទោចក្រយានយន្ត មន្រ្តីជំនាញ និងពាក់ព័ន្ធ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានវាយតម្លៃចំពោះការផ្តល់ធាតុចូលនានារបស់ក្រុមការងារ ដែលជាតំណាងមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្នុងវិស័យយានយន្ត។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបបានបញ្ជាក់ពីគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងអភិវឌ្ឍន៍ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យាស្ថានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ក៏បញ្ជាក់បន្តថា រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យបង្កើននូវសមត្ថភាពដំឡើងក្នុងស្រុក ដើម្បីរួមចំណែកជំរុញដល់សេដ្ឋកិច្ច តាមរយៈការបង្កើត និងបង្កើនការងារដល់កម្លាំងពលកម្មក្នុងស្រុក ការផ្ទេរនិងបណ្តុះបណ្តាលជំនាញយ៉ាងពិតប្រាកដ សោយផ្តោតលើការផ្ទេរបច្ចេកវិទ្យា និងជំនាញ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្ថែមថា ដើម្បីឈានទៅដល់ការផ្គត់ផ្គងតម្រូវការក្នុងស្រុក ជាពិសេសឈានដល់ការនាំចេញនាពេលអនាគត កម្ពុជាកំពុងជំរុញ និងលើកកម្ពស់ឧស្សាហកម្មគាំទ្រក្នុងស្រុក តាមរយៈការបង្កើនធាតុចូលក្នុងស្រុកទៅក្នុងខ្សែច្រវាក់ផលិតកម្ម និង ការបង្កើនតម្លៃបន្ថែមផ្សេងទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី