2026-10-06
SME News
2026-10-06
SME News
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប ឯកឧត្តម Thamer Mohammed A. Algosaibi ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ទាំងកម្រិតរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច។
វិស័យអាទិភាពដែលបានពិភាក្សារួមមាន ការអភិវឌ្ឍឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម (SMEs) បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ហេដ្ឋារចនាសម្ព័ន្ធគុណភាព ការផ្គត់ផ្គង់ទឹកស្អាត និងឧស្សាហកម្មកាត់ដេរ។
ភាគីទាំងពីរបានឯកភាពបង្កើតយន្តការទំនាក់ទំនងផ្ទាល់ តាមរយៈការចាត់តាំងមន្ត្រីបង្គោល ដើម្បីបន្តសិក្សាលម្អិតលើវិស័យដែលមានសក្តានុពល និងពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាក្របខ័ណ្ឌសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី