2024-04-22
គិត បុប្ផា
2024-04-22
គិត បុប្ផា
ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជា មានកូនខ្មែរ មានមន្រ្តីខ្មែរ ដែលមានសមត្ថភាពសរសេរផែនការរាជរដ្ឋាភិបាលបានដោយខ្លួនឯង ព្រមទាំងមានសមត្ថភាពលើការបង្កើតបច្ចេកវិទ្យាឌីជីថលកាន់តែច្រើនបន្ថែមទៀត។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា៖«កាលពីដើមឡើយ កម្ពុជា ត្រូវការជំនួយធនធាន ក៏ដូចជាអ្នកជំនាញពីក្រៅប្រទេសច្រើន ដោយមានទីប្រឹក្សាធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម ដើម្បីមកជួយកសាង និងសរសេរផែនការផ្សេងៗឱ្យកម្ពុជា។ ប៉ុន្តែមកដល់សព្វថ្ងៃនេះ រាល់ផែនការទាំងអស់ដែលរដ្ឋាភិបាលដាក់ចេញ គឺសរសេរដោយសមត្ថភាពកូនខ្មែរ មន្រ្តីរបស់ខ្មែរ ដែលហេតុនេះ នាំឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងរយៈពេលដ៏ខ្លី»។
រាល់ការវិនិយោគ ការទាក់ទាញវិនិយោគិន ការបណ្តុះបណ្តាលផ្សេងៗ ត្រូវបានផ្សារភ្ជាប់គ្នាពីការផ្ទេរជំនាញ ហើយកូនខ្មែររបស់យើង អាចមានសមត្ថភាពកសាងអ្វីដែលធំឱ្យកាន់តែធំទៀតផង។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ កម្មវិធី Verify.com ដែលបង្កើតឡើងដោយកូនខ្មែរ ទទួលបានមេដាយមាសនៅក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែលនេះបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបានរីកចម្រើនខាងផ្នែកបច្ចេកវិទ្យាឌីជីថល។ សម្តេចធិបតីបានលើកឡើងបន្ថែមទៀតថា មានបច្ចេកវិទ្យាឌីជីថលផ្សេងៗជាច្រើនទៀត ដែលកូនខ្មែរបានបង្កើតឡើង ដោយមិនចាំបាច់ឱ្យកម្ពុជាទិញគេដូចពីមុនទៀតឡើយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី