2023-11-18
SME News
2023-11-18
SME News
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកានេះ អាកាសធាតុចុះត្រជាក់នៅក្នុងកម្រិតទាបត្រឹម១៩-២៦ អង្សា ជាមួយនឹងខ្យល់បក់មកពីទិសឦសានពីបង្គួរទៅខ្លាំងក្នុងល្បឿនពី៤-៨ ម៉ែត្រក្នុងមួយវិនាទី នៅតាមតំបន់មួយចំនួនរបស់កម្ពុជា ដោយសារការរងឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង បណ្តាខេត្តមួយចំនួននៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ មានធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា។
ស្ថានភាពនៅតំបន់វាលទំនាបនឹងមានខ្យល់ត្រជាក់ពី២២-២៤អង្សា ជាមួយនឹងខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៥-៧ម៉ែត្រក្នុងមួយវិនាទី។ ចំពោះ តំបន់ខ្ពង់រាប សីតុណ្ហភាពនឹងចុះត្រជាក់ពី១៩ ទៅ២០ និង ២២អង្សា ដោយមានខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៦-៨ម៉ែត្រក្នុងមួយវិនាទី។
ចំណែកនៅតំបន់មាត់សមុទ្រវិញ នឹងចុះត្រជាក់ក្នុងកម្រិតពី២៤-២៦អង្សា ដោយមានខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៤-៦ម៉ែត្រក្នុងមួយវិនាទី។ អាកាសធាតុនេះ ក៏បណ្តាលឱ្យនៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី១,០០-១,៥០ម៉ែត្រផងដែរ។ ទាក់ទងនឹងការអាកាសធាតុចុះត្រជាក់នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ បានផ្ញើសារណែនាំដោយឱ្យបញ្ឈប់ការធ្វើដំណើរតាមផ្លូវទឹកជាបណ្ដោះអាសន្ន ដោយ បញ្ហាអាកាសធាតុនៅតំបន់សមុទ្រមានខ្យល់បោកបក់ខ្លាំងនៅលើផ្ទៃសមុទ្រ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ យកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មាននេះ ទៅប្រជានេសាទ ភ្ញៀវទេសចរ ឬប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅកាន់លំហរសមុទ្រ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី