2024-05-31
គិត បុប្ផា
2024-05-31
គិត បុប្ផា
ភ្នំពេញ៖ កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) នឹងជួយឱ្យម្ចាស់ក្រុមហ៊ុន និងសហគ្រាស ពង្រឹង និងពង្រីកអាជីវកម្មកែច្នៃចំណីអាហារកាន់តែមានស្តង់ដារខ្ពស់ តាមរយៈការបង្កើនទុនវិនិយោគ សម្រាប់ទីផ្សារនាំចេញ ពិសេសទៅកាន់ទីផ្សារអន្តរជាតិ ដូចជាអឺរ៉ុបជាដើម។ នេះជាការលើកឡើងរបស់អ្នកនាង ប្រាក់ ចន្ទគង្គា ប្រធានគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន Danish Care Foods (DCF)។
អ្នកនាង វាសនា វិជ្ជរ៉ា ប្រធានផ្នែកគ្រប់គ្រងនៅក្រុមហ៊ុន ហេង ចាន់នីអង្ករមាស ខេត្តបាត់ដំបង បានបញ្ជាក់ថា កម្មវិធី ដែលផ្តល់ប្រាក់កម្ចីនេះ នឹងផ្តល់ឱ្យសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុន មានស្ថិរភាពក្នុងការរៀបចំហិរញ្ញវត្ថុឱ្យបានរឹងមាំ ដើម្បីកុំឱ្យមានភាពរាំងស្ទះដំណើរការអាជីវកម្ម។ «គម្រោងនេះ នឹងផ្តល់ទុនក្នុងការទិញឧបករណ៍ផ្សេងៗ ដើម្បីឱ្យអាជីវកម្មដើរឱ្យទាន់សម័យបច្ចេកវិទ្យា រួមទាំងជំរុញការផលិតកែច្នៃឱ្យមានប្រសិទ្ធភាពជាងមុន ស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារផងដែរ»។ នេះបើតាមការលើកឡើងរបស់ប្រធានផ្នែកលក់របស់ក្រុមហ៊ុន PVE Manufacturing Co.,Ltd លោក ម៉ន មុន្នី។
កម្មវិធីហិរញ្ញវត្ថុគាំទ្រការអភិវឌ្ឍ (ISF) គឺជាកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគចម្រុះ ដែលមានគោលដៅជំរុញកំណើន ក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។ គម្រោង ISF ដែលដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ នឹងធ្វើឱ្យប្រតិបត្តិករពាក់ព័ន្ធក្នុងវិស័យជលផលក្រោយប្រមូលផល មានលទ្ធភាពទទួលបាននូវការគាំទ្រជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងជំនួយហិរញ្ញប្បទាន រួមមានជំនួយឥតសំណង និងឥណទានដែលមានការធានា ក្នុងលក្ខខណ្ឌអនុគ្រោះជាច្រើន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី