SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្រកាសជ្រើសរើសមន្ត្រីលក្ខន្តិកៈចំនួន ៣៥រូប


គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្រកាសជ្រើសរើសមន្ត្រីលក្ខន្តិកៈចំនួន ៣៥រូប
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-08

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ជ្រើសរើសមន្ត្រីលក្ខន្តិកៈចំនួន ៣៥រូប ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃ គ.ល.ក ក្នុងឆ្នាំ២០២៤ ។ នេះបើតាមអគ្គលេខាធិការដ្ឋាននៃ គ.ល.ក ចេញសេចក្តីប្រកាសកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។

ក្នុងសេចក្តីប្រកាសនេះ និស្សិត និងសាធារណជន ដែលមានបំណងចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃគ.ល.ក ត្រូវមានលក្ខខណ្ឌជាសញ្ជាតិខ្មែរ, មានសញ្ញាបត្រថ្នាក់បណ្ឌិត ត្រូវបានលើកលែងលក្ខខណ្ឌអាយុ, មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុត្រឹម ៤០ឆ្នាំចុះ, មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុមិនលើសពី ៣៥ឆ្នាំ, មិនត្រូវមានទោសពីបទឧក្រិដ្ឋ និងបទមជ្ឈិម ព្រមទាំងមានសុខភាពល្អ។

ដើម្បីក្លាយជាមន្ត្រីលក្ខន្តិកៈនេះ គឺត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសារចំណេះដឹងទូទៅ, ជំនាញឯកទេស និងភាសាបរទេស ពិសេសបេក្ខជនដែលប្រឡងជាប់លើវិញ្ញាសារសរសេរត្រូវឆ្លងកាត់ការសម្ភាសន៍ផ្ទាល់មាត់ម្តងទៀត។ ចំពោះ ការបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃទី ០៤ ដល់ ៣០ ខែមករា ឆ្នាំ២០២៤។

ក្នុងសេចក្តីប្រកាសដដែល បានឱ្យដឹងថា បេក្ខជន ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ និងមានបទពិសោធលើជំនាញដូចជា៖ សេដ្ឋកិច្ច រដ្ឋបាលសាធារណៈ ទំនាក់ទំនងអន្តរជាតិ គ្រប់គ្រង គណនេយ្យនិងហិរញ្ញវត្ថុ សវនកម្ម នីតិសាស្ត្រ ភាសាបរទេស ព័ត៌មានវិទ្យា វិស័យល្បែងពាណិជ្ជកម្ម ឬជំនាញប្រហាក់ប្រហែល, មានសញ្ញាបត្រគណនេយ្យករជំនាញ (CPA) ឬសញ្ញាបត្របច្ចេកទេសគណនេយ្យ (CAT), មានសមត្ថភាពទំនាក់ទំនងផ្ទាល់មាត់ និងសរសេរជាលាយលក្ខណ៍អក្សរ។

គួរជម្រាបថា បេក្ខជនជានារីភេទ ជនជាតិដើមភាគតិច និងជនមានពិការភាពត្រូវបានលើកទឹកចិត្ត។ ប្រសិន បើបេក្ខជនមានចម្ងល់ពាក់ព័ន្ធ និងការប្រឡងខាងលើអាចទំនាក់ទំនងមកអគ្គលេខាធិការដ្ឋាននៃគ.ល. ក តាមលេខទូរស័ព្ទ៖ ០២៣ ៩០២ ០៩០/ ០១២ ៩៥៦ ៧៤៥ ឬ Website របស់គ.ល.ក www.cgmc.gov.kh ឬ Facebook របស់គ.ល.ក. https://www.facebook.com/cgmc.page ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599