SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ជប៉ុន នឹងជួយបណ្តុះបណ្តាលធនធានកម្ពុជា ផ្នែកភាសាអង់គ្លេស និងបច្ចេកវិទ្យាឌីជីថល


ជប៉ុន នឹងជួយបណ្តុះបណ្តាលធនធានកម្ពុជា ផ្នែកភាសាអង់គ្លេស និងបច្ចេកវិទ្យាឌីជីថល
A+ A-

ភ្នំពេញ៖ ប្រទេសជប៉ុន មានទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាក្នុងវិស័យឌីជីថលបន្ថែមទៀត ក្នុងនោះជប៉ុននឹងរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ផ្នែកភាសាអង់គ្លេស និងផ្នែកបច្ចេកវិទ្យា។ នេះជាការលើកឡើងរបស់ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

ការលើកឡើងពីការផ្តល់ជំនួយលើវិស័យឌីជីថលនេះ ដោយសារឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមើលឃើញពីការអភិវឌ្ឍយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជាក្នុងវិស័យឌីជីថល ពិសេស ការប្រើប្រាស់ឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយមានការប្រើជា QR Code សម្រាប់បង់លុយ និងការសម្រេចបានសមិទ្ធផលជាច្រើននៅក្នុងវិស័យនេះ។

ក្នុងជំនួបពិធីពិសាអាហារថ្ងៃត្រង់ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបន្តលើកឡើងថា ដំណើរការប្រើប្រាស់ឌីជីថលក្នុងសេដ្ឋកិច្ចសង្គម មានសារសំខាន់ណាស់ ហើយយុទ្ធសាស្ត្រឌីជីថល ក៏មានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះជំនួយរបស់ជប៉ុន នៅក្នុងវិស័យនេះគឺមានការប្រែប្រួល។ អ្នកទទួលជំនួយនិងអ្នកផ្តល់ជំនួយ ត្រូវជួបគ្នាមុននឹងសម្រេចការផ្តល់ជំនួយនេះ ជារបៀបផ្តល់ជំនួយថ្មីរបស់ជប៉ុនដែល ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី បានលើកឡើង។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះជំនួយរបស់ជប៉ុន និងជំរុញឱ្យជប៉ុនមានកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងបន្ថែមទៀតនៅក្នុងវិស័យឌីជីថលនេះ ព្រោះកម្ពុជាអាចជាកន្លែងមានបទពិសោធក្នុងវិស័យឌីជីថលផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «កម្ពុជា ត្រូវតែរត់ខណៈពេលដែលប្រទេសអភិវឌ្ឍន៍កំពុងតែដើរ។ ជំងឺកូវីដ បានជំរុញកម្ពុជាឱ្យទៅមុខលឿនប្រាំឆ្នាំផ្នែកឌីជីថល ព្រោះសាលាត្រូវបិទ ដូច្នេះ កម្ពុជា បានប្រើប្រាស់ឌីជីថលដើម្បីបន្តសកម្មភាពផ្នែកអប់រំ។ កាលពេលកន្លងទៅ កម្ពុជាក៏បានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីធ្វើកំណែទម្រង់ ទាំងផ្នែកអភិបាលកិច្ច និងវិស័យពន្ធដារ»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី