2025-05-02
ឃី ភារៈ
2025-05-02
ឃី ភារៈ
ភ្នំពេញ៖ អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមការស្ទង់មតិតំណាងអ្នកសារព័ត៌មានទូទាំងប្រទេសសរុបចំនួន ៤៦៧នាក់ បង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរដោយក្នុងនោះ ៧២,២% ឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានស្ថានភាពល្អ ខណៈ ៩,២% ថា សេរីភាពសារព័ត៌មាន មានស្ថានភាពល្អបំផុត។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥»។
ឯកឧត្តម នេត្រ ភក្ត្រា បន្តថ្លែងទៅកាន់អ្នកសារព័ត៌មាន និងតំណាងប្រព័ន្ធផ្សព្វផ្សាយ ថា សេរីភាពសារព័ត៌មាន ជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពី របបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បន្តថា ក្នុងបរិបទនេះ ការវាស់វែងស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានសារសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលបានព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានពន្យល់ថា ចំពោះមុខនឹងការវិវត្ត និងការប្រែប្រួលក្នុងវិស័យព័ត៌មាន ទាមទារឱ្យតួអង្គពាក់ព័ន្ធទាំងអស់ ចាំបាច់ត្រូវអភិវឌ្ឍន៍ខ្លួនឱ្យស្របនឹងនិន្នាការវិវត្តបច្ចុប្បន្ន និងឱ្យស៊ីសង្វាក់គ្នាជាមួយដំណើរការនៃការអភិវឌ្ឍវិស័យព័ត៌មានកម្ពុជា។ ឯកឧត្តម បន្ថែមថា កិច្ចការទាំងនេះមាន សារសំខាន់ណាស់ក្នុងការធានាគុណភាពព័ត៌មាន ប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយ ប្រកបដោយភាពប្រកួតប្រជែង គោរព ក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី