SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហេង សួរ៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសរថយន្តអេឡិចត្រូនិក នឹងជួយទាក់ទាញវិនិយោគិនកូរ៉េ មកកម្ពុជា


ឯកឧត្តម ហេង សួរ៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសរថយន្តអេឡិចត្រូនិក នឹងជួយទាក់ទាញវិនិយោគិនកូរ៉េ មកកម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែករថយន្តអេឡិចត្រូនិក នឹងជួយទាក់ទាញអ្នកវិនិយោគកូរ៉េ មកកម្ពុជាបន្ថែមទៀត ព្រោះកម្ពុជា មានសិស្សដែលចេះជំនាញបច្ចេកទេស ដូចសិស្សនៅកូរ៉េដែរ។

ក្នុងជំនួបជាមួយ ឯកឧត្តម គីម ជីនផ្យូ (Kim Jin-Pyo) អតីតប្រធានរដ្ឋសភា សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាអង្គការដើម្បីពិភពលោកទាំងអស់គ្នា (Global Together) ឯកឧត្តម ហេង សួរ បានលើកឡើងថា ពេលដែលកម្ពុជា មានសិស្សមានជំនាញបច្ចេកទេសច្រើន គឺជាកត្តាដ៏ល្អប្រសើរដែលអាចគាំទ្រដល់គំនិតផ្តួចផ្តើម និងបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជា ផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីការងារ បានបញ្ជាក់ថា ក្រសួងការងារ បានត្រៀមខ្លួនជាស្រេចចំពោះសំណូមពរជាក់ស្តែង និងកិច្ចសហប្រតិបត្តិការសម្រាប់គំនិតផ្តួចផ្តើមរវាងកម្ពុជា និងកូរ៉េ។

ឯកឧត្តម គីម ជីនផ្យូ មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានពហុបច្ចេកទេសកូរ៉េ ជាមួយវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារ លើកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែករថយន្តអេឡិចត្រូនិក នឹងចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញបច្ចេកទេសនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម គីម ជីនផ្យូ សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ ជាមួយ KOICA និងស្ថានទូតកូរ៉េប្រចាំកម្ពុជា នឹងជំរុញឱ្យកម្មវិធីបណ្តុះបណ្តាលនេះ ទទួលបានផ្លែផ្កា ជាមួយនឹងការអភិវឌ្ឍកម្លាំងពលកម្មជំនាញបច្ចេកទេសនៅកម្ពុជា ដែលអាចបំពេញតម្រូវការរបស់អ្នកវិនិយោគបរទេសផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី