2025-09-10
ទូច សូរិយា
2025-09-10
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Kampu Nuts Agro Product និងសាជីវកម្មឧស្សាហកម្មគ្រឿងយន្តជាតិចិន (SINOMACH) ចាប់អារម្មណ៍វិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយនាំយកគ្រឿងម៉ាស៊ីន និងគ្រឿងចក្រទំនើបៗ ព្រមទាំងសហការជាមួយសហគ្រាសក្នុងស្រុកនៅកម្ពុជា ដើម្បីជំរុញការផលិត។
ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រុមហ៊ុនបានលើកឡើងថា កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីដែលមានទំហំធំ និងមានគុណភាពខ្ពស់ ហើយក្រុមហ៊ុនចង់អភិវឌ្ឍការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសដើម គឺកម្ពុជាដោយផ្ទាល់ ដើម្បីបំពេញតម្រូវការខ្ពស់នៅក្នុងប្រទេសចិន។
ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា កម្ពុជា លើកទឹកចិត្តឱ្យក្រុមហ៊ុននាំយកនូវបច្ចេកទេស បច្ចេកវិទ្យាទំនើប និងចាប់យកស្តង់ដារសុវត្ថិភាព និងគុណភាពជាអាទិភាព។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រផ្នែកសេវាមន្ទីរពិសោធន៍ សេវាស្តង់ដារ និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ផលិតភាពនៃអនុវិស័យនេះ។ ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការលើការបណ្តុះបណ្តាលកសិករ ធ្វើសមាហរណកម្មខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់ផលិតភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍអនុវិស័យស្វាយចន្ទីរបស់កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី